ព្រះ​តេជគុណ គូ សុភាព ត្រូវ​ក្រុមហ៊ុន​ឯកជន​មួយ ឈ្មោះ BNI និមន្ត​ឲ្យ​ធ្វើជា​វាគ្មិន ដើម្បី​យកលុយ​ពី​អតិថិជន ដែល​ចូលរួម ក្នុង​ម្នាក់រង្វង់៨៥-១០០ដុល្លារ​

(​ភ្នំពេញ​)៖ ក្រុមហ៊ុន BUSINESS NETWORK INTERNATIONAL ( BNI ) បានប្រកាស​រៀបចំ​សន្និសីទ​ថ្នាក់ជាតិ នៅ​កម្ពុជា ឆ្នាំ​២០១៩ ដោយ​លើកឡើងថា ប្រសិនបើ​លោកអ្នក​ចង់​ពង្រីក​ទំនាក់ទំនង​ផ្នែក​មុខ​ជំនួញ គឺ​ប្រាកដ​ណាស់ លោកអ្នក​អា​ចូល​រូ​ម​បាន ដើម្បី​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​ជាង៥០០​នាក់ នៅក្នុង​ប្រទេស​កម្ពុជា និង​មកពី​បណ្តា​ប្រទេស​នានា តែ​ក្នុង​រយៈពេល១​ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ ទី​៣១ ខែសីហា ឆ្នាំ​២០១៩​។ អ្នកចូលរួម​កម្មវិធី​នេះ ត្រូវ​បង់ប្រាក់៨៥​ដុល្លារ សម្រាប់​សមាជិក BNI និង១០០ដុល្លារ សម្រាប់​អ្នក​មិនមែនជា​សមាជិក​។ ផុតកំណត់​ចុះឈ្មោះ ត្រឹម​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​។​

​ក្រុមហ៊ុន​ឯកជន BNI បានប្រកាសថា ក្នុង​សន្និសីទ​ថ្នាក់ជាតិ នៅ​កម្ពុជា ឆ្នាំ​២០១៩ គឺ​លោកអ្នក ដែល​ចង់​ពង្រីក​ទំនាក់ទំនង​ផ្នែក​មុខ​ជំនួញ នឹង​បាន​រៀន​ពី​វាគ្មិន​ពិសេសៗ​អស្ចារ្យ​របស់​យើង ស្វែងរក​ដែ​គូ​ធ្វើ​ជំនួញ ព្រមទាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់លោក​អ្នក​។​

​តាម​សេចក្តីប្រកាស វាគ្មិន ដែល​ចូលរួម​ធ្វើ​បទ​បង្ហាញ ក្នុង​កម្មវិធី នា​ថ្ងៃអាទិត្យ ទី​៣១ ខែសីហា ឆ្នាំ​២០១៩ រួមមាន​៖
១- ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​
២- លោកស្រី ហា​ស្សាល់ វ៉ក​ឃ័​រ (HAZAL WALKER) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BNI

​យ៉ាងណាក៏ដោយ បើសិនជា​ការផ្សព្វផ្សាយ​នេះ ជាការ​ពិតមែន គឺ​វា​មិន​ត្រូវយក​ព្រះសង្ឃ ទៅ​ទេសនា នៅក្នុង​ការធ្វើ Bussiness Network ធ្វើ​សេវាកម្ម គឺ​មិន​ត្រូវធ្វើ​ផ្តេសផ្តាស​អីចឹង​ទេ​។

​បើជា​ចេតនា ឬ​អ​ចេតនា ហើយ​បើ​ទទួល ឬ​មិន​ទទួល​ក្តី ក៏​មិន​ត្រូវមាន​បែបនេះ​ទេ ព្រោះ​រឿងនេះ ជា​រឿង​មួយ ដែល​ក្រុមហ៊ុន យក​បុគ្គល​ជា​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធសាសនា យកទៅ​ធ្វើ​អាជីវកម្ម លក់​សំបុត្រ ចូលរៀន​វគ្គ ធ្វើ​អ្នកមាន​។ ករណីនេះ មិនគម្បី​នឹងសាសនា​ឡើយ។ ចង់​ឲ្យ​មនុស្ស​ចេះ​ធម៌ កុំ​លោភលន់ ចេះ​ធ្វើបុណ្យ គួរតែ​ទៅ​ស្តាប់​ព្រះសង្ឃ នៅ​វត្ត។​ គ្រប់គ្នាមិនគួរភ្លេចខ្លួននោះទេ ហើយគួរធ្វើដោយការពិចារណា អ្វីសម អ្វីគួរ។

ក្រុមហ៊ុន​ឯកជន មិនគួរ​យក​ព្រះសង្ឃ ទៅធ្វើ​អាជីវកម្ម​នោះទេ​។ បើសិនជា​ចង់​ឲ្យ​មនុស្ស​ចេះ​តាមផ្លូវសាសនា សុំកុំ​លោភលន់ ចេះ​ធ្វើបុណ្យ ដោយ​និមន្ត​ព្រះសង្ឃ ជា​វាគ្មិន គួរតែ​កុំ​យកលុយ​ពី​អ្នកចូលរួម​ស្តាប់​។ គួរតែ​ធ្វើជា​ធម្មទាន​ ឬក៏​ព្រះសង្ឃ ដែល​បាន​និមន្ត ជា​វាគ្មិន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ ទទួលយក​កម្រៃ​ដែរ ទើបបានជា​ក្រុមហ៊ុន​យកលុយ​ពី​អ្នកចូលរួម​ដល់​ទៅ៨០ដុល្លារ ទៅ១០០ដុល្លារ ក្នុង​ម្នាក់​ដូច្នេះ​?៕

អត្ថបទដែលជាប់ទាក់ទង