ផ្សារទំនើបអូឡាំព្យា​ ជូនដំណឹងឲ្យអតិថិជន​កុំមានការភិតភ័យ​ ខណៈផ្សារ​បើកដំណើរការ​ជាធម្មតា​វិញហើយ​

(ភ្នំពេញ)៖ ផ្សារទំនើប អូឡាំព្យា ជូនដំណឹងថា៖ ពុំមានអគ្គីភ័យណាមួយបានឆាបឆេះផ្សារទំនើប​អូឡាំ​ព្យាទ្បើយ។ អគ្គីភ័យដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះ គឺបានកើតទ្បើងនៅក្នុងឃ្លាំងផ្ទុកសម្ភារៈក្រោមដីតូចមួយនៅខាងក្នុងការដ្ឋានទីក្រុងអូឡាំព្យាតែប៉ុណ្ណោះ ហើយក៍បានបង្កទៅជាផ្សែង​មកខាងក្រៅតាមចំណតក្រោមដី មកកាន់ច្រកធំ (C3) បង្កអោយមានការភ័ន្តច្រឡំទៅកាន់សាធារ​ណជន និងសារព័ត៌មានមួយចំនួនធំ។

មកទល់ពេលនេះ ផ្សារទំនើបអូឡាំព្យាបានបើកដំណើរការជាធម្មតាវិញហើយ ដូច្នេះអតិថិជនទាំងអស់អាចអញ្ជើញមកធ្វើដំណើរកំសាន្ត ទិញទំនិញ និងស្រស់ស្រូបអាហារឆ្ងាញ់ៗចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ថា ​អគ្គិភ័យ​បានឆាប់​ឆេះ​នៅ​ផ្សារ​ទំនើប អូឡាំព្យា នៅម៉ោង៨:៣០នាទី​ ថ្ងៃទី០២​ ខែសីហានេះ​ ដែល​កើត​ឡើង​នៅ​ចំណុច​ជាន់​ក្រោម​ដី (សំណង់​ស្ថិត​ត្រង់​ទល់​មុខ​វត្ត​ព្រះពុទ្ធ)។ ​ប្រភព​ពី​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ករណី​ឆេះ​នេះគឺ ​បណ្តាល​មក​ពីឆ្លងចរន្តអគ្គិសនី។ ក្នុង​ហេតុ​ការ​ណ៍នេះ​ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣២គ្រឿង និង​មិន​មាន​​អ្នក​​រង​របួស​ ​ឬស្លាប់ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង