៧ខែឆ្នាំ២០១៩ ​ចំណូលបានពីការលក់សំបុត្រ​ចូលទស្សនាតំបន់អង្គរ​បានជាង​ ៦២លានដុល្លារ​

(ភ្នំពេញ)៖ រយៈពេល ៧ខែ ឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជិត ១.៤លាននាក់ បានទិញបណ្ណចូល​ទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូល ជាង ៦២លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់គ្រឹះសា្ថនអង្គរ។

បើតាមគ្រឹះស្ថានអង្គរ ចំណូលដែលទទួលបានពីការលក់សំបុត្រនេះ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា​ រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៩ មានចំនួនជិត ៣លានដុល្លារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង