៣​ឆ្នាំកន្លះ ចាប់ពី​២០១៦-​ឆមាស​ទី​១ ឆ្នាំ​២០១៩ CDC អនុម័ត​គម្រោង​អភិវឌ្ឍន៍​សរុប ៧៦២ គម្រោង ទំហំ​ទឹកប្រាក់​ជាង ២​ម៉ឺន​លាន​ដុល្លារ​

(​ភ្នំពេញ​)៖ គម្រោង​វិនិយោគ នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩ ពោលគឺ​រយៈពេល ៣​ឆ្នាំកន្លះ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានអនុម័ត​លើ​គម្រោង​សរុប​ចំនួន ៧៦២ គម្រោង ដោយមាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ២​ម៉ឺន​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ ស្តីពី សមិទ្ធផល​រយៈពេល ០១​ឆ្នាំ ក្រោយ​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨ លោក ឯក ថា អនុប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាស​ពី​គម្រោង​វិនិយោគ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានអនុម័ត ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩​។ ក្នុងនោះ នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ១៧១ គម្រោង ទឹកប្រាក់​វិនិយោគ​ស​រុម​ជាង ៣៦០០ លាន​ដុល្លារ​។ ឆ្នាំ​២០១៧ មាន ១៨៣ គម្រោង ចំនួន​ទឹកប្រាក់​វិនិយោគ សរុប​មាន​ជាង ៦៣៣១ លាន​ដុល្លារ​។ ឆ្នាំ​២០១៨ មាន​ចំនួន ២៥៥ គម្រោង ទុនវិនិយោគ​សរុប មាន​ជាង ៦៤៥១ លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ( រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៩ ) មាន ១៥៣ គម្រោង ទឹកប្រាក់​វិនិយោគ​សរុប​ប​មាន​ជាង ៥១៨១ លាន​ដុល្លារ​៕​

អត្ថបទដែលជាប់ទាក់ទង