លីហ្គកំពូលកម្ពុជាៈ ខាំបូឌាថៃហ្គ័រស្គាល់ជ័យជំនះជាលើកទី២របស់ខ្លួនថ្ងៃនេះ បន្ទាប់ពីឈ្នះក្រៅដី

តាកែវៈ ក្លិបបាល់ទាត់ខាំបូឌាថៃហ្គ័រដែលមានការវិនិយោគពីអ្នកជំនួញជប៉ុន ថ្ងៃនេះរកបានបី ពិន្ទុបន្ទាប់ពីបំបាក់ម្ចាស់ផ្ទះ គីរីវង្សសុខសែនជ័យក្នុងលទ្ធផល ៦ទល់១ ការប្រកួតលីហ្គកំពូល សប្តាហ៍ទី៨ នៅកីឡដ្ឋានខេត្តតាកែវ។
 

តាមរយៈនេះ ថៃហ្គ័រមានបីពិន្ទុបន្ថែមទៀតធ្វើអោយក្រុមនេះមាន១០ពិន្ទុ ក្រោយ៨ប្រកួតឈ្នះពីរស្មើ៤ និងចាញ់ពីរប្រកួត។ ចំនែកគីរីវង្សសុខសែនជ័យមកដល់ពេលនេះមិនទាន់ស្គាល់រស់ជាតិឈ្នះនៅឡើយទេ ហើយនេះជាបរាជ័យទី៧របស់ក្លិបនេះ។ ៨ប្រកួត គីរីវង្សមានតែមួយពិន្ទុទេឈរនៅបាតតារាង ស្មើមួយ និងចាញ់ប្រាំពីរ។

 

សប្តាហ៍ក្រោយថ្ងៃទី៣០ ខែមេសា គីរីវង្ស ទទួលអាស៊ីអឺរ៉ុប ចំនែកខាំបូឌាថៃហ្គ័រធ្វើដំណើរទៅកាន់ទៅស្វាយរៀងជួប ព្រះខ័នរាជស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង