សិង្ហបុរីចំណាយទឹកប្រាក់ប្រមាណ ៨លានដុល្លារ ​នាំយកបច្ចេកវិទ្យាទំនើប​ចុងក្រោយ​មកពិនិត្យ ​ព្យាបាល​ និងវះកាត់​នៅ​កម្ពុជា​

(ភ្នំពេញ)៖ ការវិនិយោគលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជានេះ ដំណាក់កាលដំបូងគឺក្នុងទំហំទឹកប្រាក់ប្រមាណ ៨លាន​ដុល្លារ​អាម៉េរិក ដែលផ្ដោតទៅលើទីតាំងអគារ ឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ដពេទ្យ សុទ្ធសឹងតែទំនើប និងបច្ចេកវិទ្យាចុងក្រោយ សម្រាប់ធ្វើការពិនិត្យ ព្យាបាល និងវះកាត់។ នេះ​បើ​តាម​លោក Anthony Jude Tan អគ្គនាយក DrMap Singapore។

រូបភាពពី៖ AKP

ក្នុងសិក្ខាសាលា និងកិច្ចពិភាក្សាអប់រំស្ដីពីសុខភាពដែលរៀបចំដោយមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកបានឲ្យដឹងថា ការបើកដំណើរការក្នុង ​រយៈពេល៣០ខែដំបូងនេះ គឺមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី គឺមានផែនការបើកនៅរាជ​ធានីភ្នំពេញ និងពង្រីកសាខាបន្ថែមនៅខេត្ដព្រះសីហនុ និងខេត្ដសៀមរាប ដែល​ជាខេត្ដមាន​សក្ដានុពលខ្ពស់។

មជ្ឈមណ្ឌលនេះ នឹងផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយដល់អតិថិជន ក្នុងការផ្ដល់ប្រឹក្សាយោបល់ ត្រួត​ពិនិត្យ ​​ការតាមដានសុខភាព និង​ការវះកាត់ទូទៅដល់ប្រជាជនកម្ពុជា ដែលកាត់បន្ថយការចេញទៅ​ស្វែង​រកសេវាវេជ្ជសាស្រ្ដ ​នៅក្រៅប្រទេសបានប្រមាណជាង ៣០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង