ព្រះមហាក្សត្រតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន១០៦រូប មានឋានៈស្មើរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងមានឋានៈស្មើអគ្គនាយក

(ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុន ទ្រង់សព្វព្រះរាជហឫទ័យតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន១០៦រូប ដែលមានឋានៈស្មើរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងមានឋានៈស្មើឋានៈអគ្គនាយក។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា សម្តេចព្រះបរមនាថ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី បានតែងតាំងទីប្រឹក្សាក្រសួងព័ត៌មាន ដែលភាគច្រើនជាអ្នកសារព័ត៌មាន ក្នុងនោះមានសមាជិកស្ថាបនិក និងទីប្រឹក្សាសហភាពសហព័ន្ធអ្នកសារព័ត៌មានផងដែរ។

សមាជិកស្ថាបនិក និងទីប្រឹក្សាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារួមមាន លោកស្រី ឡុង រតនា, លោក ជាង សុខា, លោក វង្ស សុខេង, លោក ហែម ប៊ុនឈួយ និងលោក ខៀវ ណាវី។

សូមអានព្រះរាជក្រឹត្យដូចខាងក្រោម៖

 

អត្ថបទដែលជាប់ទាក់ទង