លីហ្គកំពូលកម្ពុជាៈ ជំនួបកំពូលល្ងាចនេះ ការពារជាតិ ទទួល ព្រះខ័នរាជស្វាយរៀង និងបឹងកេត ទទួលណាហ្កា

ភ្នំពេញៈ លីហ្គកំពូលកម្ពុជាថ្ងៃនេះមានការប្រកួតកំពូលពីរ ពិសេសគឺ ការជួបគ្នារវាងក្រុមកំពូលតារាងទាំងពីរ ការពារជាតិ ព្រះខ័នរាជ។ 

ក្លិបក្រសួងការពារជាតិ នៅល្ងាចនេះវេលាម៉ោង៦និង០០នាទី ត្រូវបើកកីឡដ្ឋានស្តាតចាស់ដើម្បីទទួលក្រុមព្រះខ័នរាជស្វាយរៀង។ ការប្រកួតល្ងាចនេះបើក្រុមក្រសួងការពារជាតិឈ្នះ ត្រូវឡើងមកឈរនៅកំពូលតារា ផ្ទុយទៅវិញបើព្រះខ័នរាជឈ្នះ រឺស្មើ នៅបន្តឈរនៅកំពូលតារាដ៏ដែល។

 

ព្រះខ័នរាជរដូវកាលនេះពិតជាធ្វើបានល្អមែនទែន ហើយកំពុងឈរនៅលំដាប់ទី១ក្នុងតារាងចំណាត់ថ្នាក់មាន១៩ពិន្ទុ ដោយ៧ប្រកួតកន្លងមកនេះមិនដែលស្គាល់ពាក្យថាចាញ់មួយប្រកួតនៅឡើយពោលគឺស្មើតែមួយប្រកួតទេ​(ស្មើបឹងកេត)។

 

ក្រសួងការពារជាតិវិញ ក៏មិនដែលចាញ់មួយប្រកួតដែរ ហើយកំពុងឈរនៅលំដាប់ទី២ដេញតាមព្រះខ័នរាជ២ពិន្ទុ បន្ទាប់ពី៧ប្រកួត ឈ្នះ៥ និងស្មើ២ប្រកួត។

 

លោក​ ទេព ឡុងរចនាគ្រូ​បង្វឹក​ក្រសួងការពារជាតិអោយដឹងថា​យើង​អាច​និយាយ​បាន​ថា​ជា​ជំនួប​ក្រុម​កំពូល​ទាំង​ពីរ​ក្នុង​ចំណោម​១២​ក្រុម​ក្នុង​លីក​ហើយ​មិន​ទាន់​ធ្លាប់​ចាញ់​ក្នុង​រដូវ​កាល​នេះ​។ ការ​រៀប​ចំ​ពិត​ជា​មាន​ហើយ​យើង​មិន​អាច​ប្រហែស​បាន​ទេ។ ក្រុម​ព្រះខ័នរាជស្វាយរៀង ​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន ទាំង​យុទ្ធសាស្រ្ត​លេង ចិត្តសាស្រ្ត និង​តិកនិក នៃ​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ពួក​គេ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ផ្លាស់ប្ដូរ​រហូត កាន់​តែ​ខ្លាំង​ឡើងៗ។
លោកបន្តថា នេះ​ជា​ការ​ប្រកួត​ក្នុង​ទឹក​ដី​​នៅពេល​យប់​លើក​ដំបូង​បំផុត​ក្នុង​លីក​កំពូល​កម្ពុជា​​របស់​ស្ដាត​ចាស់ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​យើង​មាន​ការ​ផ្លាស់ប្ដូរ​ដូច​គ្នា។ យើង​ទទួល​បាន​ផល​ចំនេញ​ពី​ការ​ប្រកួត​ពេល​យប់​នេះ។ វា​ធ្វើ​ឲ្យ​កីឡាករ​មិន​សូវ​ហត់និង​អស់កម្លាំង ហើយ​វា​ត្រូវ​នឹង​ស្ដងដារ​បាល់ទាត់​ក្នុង​លោក។
លោក សំ វ៉ាន់ដេត គ្រូបង្វឹកព្រះខ័នរាជ បានអោយសារព័ត៌មានក្នុងស្រុកដឹងថាលោកសង្ឃឹមថាក្រុមរបស់លោកនឹងនឹងបន្តរក្សាតំណែងកំពូលតារាង ប៉ុន្តែមិនត្រូវមើលស្រាលគូរប្រកួតនោះទេ។

សម្រាប់ប្រវត្តជួបគ្នា​៧ប្រកួតកន្លងមក ក្រួងការពារជាតិធ្វើបានល្អច្រើនជាង ដោយឈ្នះ៥ដង និងចាញ់តែ២ដងទេ។ ចំនែកព្រះខ័នរាជ ឈ្នះតែពីរប្រកួត និងចាញ់៥ប្រកួត។

 

តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ចែក​ជា២​គឺ តម្លៃ​៥០០០រៀល និង៣០០០រៀល ដោយឡែកសិស្សានុសិស្សមិនយកថវិកានោះទេ ដោយគ្រាប់តែបង្ហាញកាតសិស្សតែប៉ុណ្ណោះជាការស្រេច។
ល្ងាចនេះដែរ ក្រុមបឹងកេតដែលឈរនៅលំដាប់ទី៣ ត្រួវបើកពហុកីឡដ្ឋានជាតិទទួលក្រុមលេខ៤ណាហ្កាវើលវេលាម៉ោង៦និង០០នាទីល្ងាចដែរ។ ចំនែកជើងឯក៦សម័យភ្នំពេញក្រោន ត្រូវទទួលក្រុមអគ្គិសនីកម្ពុជា ម៉ោង៦និង០០នាទីល្ងាចនៅ RSN។ ម៉ោង៣និង០០នាទីរសៀល គីរីវង្ស ទទួលក្រុមខាំបូឌាថៃហ្គ័រ នៅខេត្តតាកែវ។
លទ្ធផលម្សិលមិញ ស៊ីម៉ាកប្រកួតស្មើវ៉េស្ទើន ០ទល់០ ឯ អគ្គស្នងការនគរបាលជាតិចាញ់អាស៊ីអឺរ៉ុប ១ទល់២៕

 

អត្ថបទដែលជាប់ទាក់ទង