ជនជាតិ​ចិន​ម្នាក់​ទៀត​ហើយ​ បាន​ស្លាប់​ក្នុង​ករណី​ក្រឡាប់​រថយន្ត​នៅ​ចំណុច​ផ្លូវ​ចុះ​ពី​ភ្នំ​គូលែន​

(​សៀមរាប)​៖​ ជនជាតិ​ចិន​ម្នាក់​ បាន​រង​របួសធ្ងន់​ និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រស្មី​អង្គរ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​(​ក្រឡាប់​រថយន្ត​)​ នៅ​ចំណុច​ផ្លូវ​ចុះ​ពី​ភ្នំ​គូលែន​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​២០​និង​៤០​នាទី​ នៅ​មន្ទីរពេទ្យ​រស្មី​អង្គរ​ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​។​

​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ជា​ គឹ​ម​សាន​ ស្នងការ​រង​នគរបាល​ខេត្ត​ បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​LIU​ HUAXIANG​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​១៩៦៣​ ជនជាតិ​ចិន​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ១៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​ ឆាង​យ៉ុ​ង​ ស្នាក់​នៅ​សណ្ឋាគារ​ ៧Happy​ Night​ ភូមិ​វត្ត​បូព៌​ សង្កាត់​ សាលា​កំរើក​ ក្រុង​/​ខេត្តសៀមរាប​។​

​លោក​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​បាន​រង​របួស​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​(​ក្រឡាប់​រថយន្ត​)​នៅ​ចំណុច​ផ្លូវ​ចុះ​ពី​ភ្នំ​គូលែន​ នឹង​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រស្មី​អង្គរ​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រាំ​ក្នុង​(​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​)​។​ ចំពោះ​សាកសព​កំពុង​រៀបចំ​បញ្ជូន​ទៅ​បូជា​នៅ​ឈាបនដ្ឋាន​វត្ត​គោក​ចក​ ៕

 

អត្ថបទដែលជាប់ទាក់ទង