ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ​និងសាងសង់ ​កើនជិត១​ពាន់​ក្រុមហ៊ុន​

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់អាជ្ញាប័ណ្ណចុះបញ្ជីដល់ក្រុម​ហ៊ុ​នសិក្សាគម្រោងប្លង់ និងសាងសង់ មានសរុបប្រមាណជិត ១ពាន់ក្រុមហ៊ុន និងសហគ្រាស។

ឯកឧត្តម ឡៅ ទិពសីហា បានគូសបញ្ជាក់ថា ការកើនឡើងនៃចំនួនក្រុមហ៊ុន និងសហគ្រាសទាំងនេះ ដោយសារតែកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយល្អ និងមានការកើនឡើងនៃអ្នកវិនិយោគក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០១៩​នេះ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ ជាច្រើន បាននិងកំពុងប្រកបរបរអាជីវកម្មលើការ​សាង​សង់សំណង់លំនៅឋាន ការិយាល័យ សណ្ឋាគារ ភោជនីដ្ឋាន និងសំណង់អគារផ្សេងៗជាច្រើនទៀត​។

គូរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងដែនដី គិតមកដល់ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន​សហ​គ្រាសប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ ដែលមានសុពលភាពមានសរុបប្រមាណ ៤៧ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានសរុប ៩៣៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនបរទេស ៣៦២ក្រុមហ៊ុន​៕

អត្ថបទដែលជាប់ទាក់ទង