កន្លែងចាក់សំរាមចាស់៤ហិតាកន្លះដីមានហាងឆេងលក់ក្រុមហ៊ុនសាន់កូរទៅចាក់កន្លែងថ្មីប្រជាពលរដ្ឋតវ៉ាមិនអោយចាក់ប៉ះពាល់បរិស្ថាន

(បន្ទាយមានជ័យ) ៖ កន្លែងចាក់សំរាមចាស់៤ហិតាកន្លះដីមានហាងឆេងលក់ក្រុមហ៊ុនសាន់កូរទៅចាក់កន្លែងថ្មីប្រជាពលរដ្ឋតវ៉ាមិនអោយចាក់ប៉ះពាល់បរិស្ថានការតវ៉ានៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៧នៅភូមិទួលពង្រសង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត។

 

តំណាងប្រជាពលរដ្ឋបានប្រាប់ថា៖ប្រជាពលរដ្ឋដែលលើកគ្នាតវ៉ានៅចំណុចចាក់សំរាមថ្មីនេះមានប្រមាណជាង៣០នាក់ដែលជាប្រជាពលរដ្ឋស្ថិតភូមិភូមិទួលពង្រសង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត។មូលហេតុដែលពួកគាត់តវ៉ាក្រុមហ៊ុនចាក់សំរាមនេះគឺមិនអោយក្រុមហ៊ុនយកសំរាមចាក់នៅចំណុចនេះឡើយព្រោះថា៖ប្រជាពលរដ្ឋរស់នៅជំវិញបណ្តាលប៉ះពាល់បរិស្ថានដូចជាធុមក្លិនស្អុយ និងរុយច្រើនដែលបង្កគ្រោះដល់ប្រជាពលរដ្ឋបាន។

 

ប្រជាពលរដ្ឋបានសំណូមពរដល់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតនិងលោក សួន បវរ អភិបាលខេត្តជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថានសុំអោយបិតអាជ្ញាប័ណ្ណក្រុមសំរាមយកមកចាក់នៅកណ្តាលភូមិបណ្តាលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

 

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖កន្លែងចាក់សំរាមចាស់មានទំហំផ្ទៃដីចំនួន៤ហិតាកន្លះនៅឆ្ងាយពីទីប្រជុំជនដែលស្ថិតភូមិសាស្គ្រភូមិ.សង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែត តែក្រោយមកត្រូវបានគេយកលក់តាមដឹង១ម៉ែត្រការ៉េតំលៃ២០ដុល្លាដែលមានទំហំជាង៤ម៉ឺនម៉ែត្រការ៉េលក់អោយក្រុមហ៊ុនសាន់កូរ។

 

ក្រោយពេលដែលលក់កន្លែងចាក់សំរាមចាស់ហើយបានយកសំរាមទៅចាក់កន្លែងថ្មីនៅកណ្តាលភូមិទើបប្រជាពលរដ្ឋធ្វើការតវ៉ាអោយបញ្ឈប់ការចាក់ព្រោះប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅជុំវិញបាន។

ក្រោយពេលប្រជាពលរដ្ឋតវ៉ាគឺមិនឃើញមានខាងក្រុមហ៊ុនចាក់សំរាមរឺអាជ្ញាធរមូលដ្ឋានចេញមុខដោះស្រាយឡើយហើយអ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតដែរខលចូលតែមិនលើកមិនអាចធ្វើការបំភ្លឺបាន៕(SNធឿន ចន្ត្រា)

photo_2017-04-22_15-26-41 photo_2017-04-22_15-26-43 photo_2017-04-22_15-26-44 photo_2017-04-22_15-26-45 photo_2017-04-22_15-26-46

អត្ថបទដែលជាប់ទាក់ទង