Singapore៖ ក្រុមចោរសមុទ្រចូលប្លន់យកលុយពីនាវាដឹកទំនិញកូរ៉េខាងត្បូងនៅសិង្ហបុរី

ប្រព័ន្ធផ្សព្វផ្សាយ Yonhap របស់កូរ៉េខាងត្បូង បានចុះផ្សាយថា ក្រុមចោរសមុទ្រមួយក្រុម បានចូលទៅប្លន់នាវាដឹកទំនិញរបស់កូរ៉េខាងត្បូងនៅច្រកសមុទ្ររបស់ប្រទេសសិង្ហបុរី នៅថ្ងៃចន្ទ ទី២២ ខែកក្កដានេះ ។

ប្រភពដដែលបានបន្តថា ក្រុមចោរសមុទ្រមានគ្នាចំនួន៧នាក់បានចូលទៅគម្រាមក្រុមនាវិកនៅលើនាវាដឹកទំនិញ ដោយយកទូរស័ព្ទ យកប្រព័ន្ធទាក់ទង និងយកប្រាក់ប្រមាណ១៧៧០០ដុល្លារសិង្ហបុរី ស្មើនឹង១៣០០០ដុល្លារអាមេរិក ។

បុគ្គលិកធ្វើការនៅនាវាដឹកទំនិញកូរ៉េខាងត្បូងចំនួនពីរនាក់បានរងរបួសស្រាលក្នុងអំពើចោរកម្មនេះ ហើយកងកម្លាំងជំនាញសិង្ហបុរីកំពុងតាមប្រមាញ់ក្រុមចោរសមុទ្រទាំងនោះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង