ក្រុមអ្នកពន្លត់អគ្គិភ័យជិត២ពាន់នាក់​ប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅភាគកណ្តាល​ព័រទុយហ្កាល់

(ព័រទុយហ្កាល់)៖ ក្រុមអ្នកពន្លត់អគ្គិភ័យ១.៨០០ នាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅភាគកណ្តាលប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃអាទិត្យ ដែលបណ្ដាលឲ្យមនុស្២០សរងរបួសក្នុងនោះរួមានអ្នកពន្លត់អគ្គិភ័យ៨នាក់ផងដែរ។

ភ្លើងឆេះព្រៃនោះបានកើតឡើង​កាលពីថ្ងៃសៅរ៍នៅភាគខាងជើង​នៃទីក្រុង Lisbon និងបន្ដរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

​ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់យន្តហោះពន្លត់អគ្គិភ័យចំនួន១៩គ្រឿងនិងរថយន្តរាប់រយគ្រឿង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង