តូក្យូ៖ លោក អាបេ ប្រកាសឈ្នះសម្លេងភាគច្រើនក្នុងព្រឹទ្ធសភា

Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសឈ្នះសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ។

លទ្ធផលឆ្នោតបានបង្ហាញថា គណបក្សចងសម្ព័ន្ធគ្នារវាងគណបក្ស Komeito និងគណបក្សសេរីប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានទទួលសម្លេងគាំទ្រជិត២ភាគ៣ ដែលជាសម្លេងគាំទ្រច្រើនបំផុត ។

គណបក្សសេរីប្រជាធិបតេយ្យរបស់លោក អាបេ បានទទួលសម្លេងគាំទ្រចំនួន៧១កៅអី ក្នុងចំណោម១២៤កៅអី ដែលត្រូវប្រកួតប្រជែង ក្នុងចំណោម២៤៥កៅអីនៅក្នុងព្រឹទ្ធសភា ដែលជាឱកាសអោយលោក អាបេ កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបន្តទៀត ។លីលី

អត្ថបទដែលជាប់ទាក់ទង