កីឡាករវាយកូនគោល Shane Lowry ឈ្នះការប្រកួត The OPEN Championshipលើកទី១៤៨

(អាមេរិក)៖​ អ្នកវាយកូនគោលមកពីប្រទេសអៀឡង់ Shane Lowry ក្លាយជាម្ចាស់ជើងឯកការប្រកួតកីឡាវាយកូនគោលព្រឹត្តិការណ៍ The OPEN Championship ដែលមានកញ្ចប់ប្រាក់រង្វាន់ជាង១០លាន ដុល្លារអាមេរិក ទោះបីជាជុំចុងក្រោយធ្វើបានត្រឹមតែ​+១ (1 under par) ក៏ដោយ។

ប៉ុន្តែសរុបការប្រកួតទាំងមូល កីឡាករ Lowry ធ្វើបាន-១៥​ (15 under par)។ ចំនែកកីឡាករអង់គ្លេស Tommy Fleetwood បញ្ចប់នៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីធ្វើបាន -៩ (9 under par)។ ចំនែកកីឡាករ ម្ចាស់ផ្ទះអាមេរិក  Tony Finau ធ្វើបាន one-over-par 71 ដើម្បីឈរនៅចំណាត់ថ្នាក់ទី៣នៃការប្រកួត។

ឯកីឡាករលេខ១ពិភពលោក Brooks Koepka ឈរនៅចំណាត់ថ្នាក់លេខ៤ស្ទួនរួមជាមួយកីឡាករអង់គ្លេស Lee Westwood ក្រោយធ្វើបាន​ 6-under-par៕

អត្ថបទដែលជាប់ទាក់ទង