WORLD BOXING: Manny Pacquiao ឈ្នះ Keith Thurmanដោយពិន្ទុ

(អាមេរិក)៖ ស្តេចប្រដាល់អាស៊ី សញ្ជាតិហ្វីលីពីន Manny Pacquiao បានបញ្ឈប់ការឈ្នះរបស់អ្នកប្រដាល់អាមេរិក Keith Thurman នៅពេលដែលអ្នកទាំងពីរជួបគ្នាក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ប្រភេទទម្ងន់ welterweight (ប្រភេទទម្ងន់លើ៦៣គីឡូក្រាម ក្រោម៦៧គីឡូក្រាម) រសបស់ WBAព្រឹកនេះនៅសហរដ្ឋអាមេរិក។

ជំនួបនេះទោះបីជាចាប់ផ្តើមទឹកទី១ កីឡាករ Thurman សម្រុកចូលយ៉ាងណាក៏ដោយ ប៉ុន្តែចុងទឹកកីឡាករហ្វីលីពីន Pacquiao បានព្រលែងមួយកណ្តាប់ដៃចំថ្គាមអ្នកប្រដាល់អាមេរិក រហូតដល់អាជ្ញា កណ្តាលរាប់ដល់៨ ហើយកីឡាករ Thurman នៅតែបន្តការប្រកួតបាន។

ការប្រកួតទឹកទី២ ទី៣ និងទី៤ អ្នកប្រដាល់ទាំងពីរហាក់វាយចេញប្រហាក់ប្រហែលគ្នា តែយ៉ាងណាធ្វើបានល្អជាង។ លើសពីនេះទឹកទីកប្រាំ Pacquiao ជួសជុសស្ថានការណ៍ ក្រោយ Thurman សម្រុក ហើយ ស្តេចប្រដាល់ហ្វីលីន ក៏ដាល់ឱ្យម្ចាស់ខ្សែក្រវ៉ាត់បែកច្រមុះចុងទឹក។

ទឹកទី៦ ៧ ៨ និងទឺកទី៩ ម្ចាស់ខ្សែក្រវ៉ាត់ Thurman ធ្វើបានល្អជាងអ្នកប្រដាល់អាស៊ី Manny Pacquiao។ ប៉ុន្តែទឹកទី១០ កីឡាករម្ចាស់ខ្សែក្រវ៉ាត់៨ស្ថាប័ន Pacquiao មានប្រៀបជាងបន្ទាប់ពីដាល់មួយដៃចំធុងទឹក។ ទឹកទី១១ Thurman មានប្រៀបវិញ ធ្វើឱ្យការប្រកួតកាន់តែតានតឹងនឹងសម្រេចទឹកចុងក្រោយ។

ទឹកចុងក្រោយ កីឡាករម្ចាស់ផ្ទះអាមេរិកនៅតែធ្វើបានល្អជាង។ យ៉ាងណាក៏ដោយក្រោយការប្រកួត ចៅក្រមបានសម្រេចឱ្យ Manny Pacqioa ឈ្នះ និងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA មួយទៀត៕

អត្ថបទដែលជាប់ទាក់ទង