មន្ដ្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ចេញ​មុខ​បកស្រាយ​ ពី​ការ​រិះគន់​របស់​ពលរដ្ឋ​ ដែល​ថា​ផ្លូវ​ក្នុង​ខេត្តសៀមរាប​មិន​សមជា​ទីក្រុង​ទេសចរណ៍​ឡើយ​!

(​សៀមរាប​)៖​ តាម​ការ​លើក​ឡើង​របស់​មន្ដ្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​ថា​ ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវថ្នល់​នៅ​ខេត្តសៀមរាប​មាន​ស្ថាប័ន​ជា​ច្រើន​ជា​អ្នកគ្រប់គ្រង​ និង​ទទួលខុសត្រូវ​។​

​ចំពោះ​ទស្សនៈ​ពលរ​ដ្ន​វិញ​បាន​លើក​ឡើង​ថា​ ដោយសារ​មាន​អ្នកគ្រប់គ្រង​ អ្នក​ទទួលខុសត្រូវ​ច្រើន​ពេក​ទើប​ផ្លូវថ្នល់​ខូចខាត​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​ទុក​ចោល​រហូត​ខូច​ធំ​ឡើងៗ​ មិន​ខុស​ពី​ពាក្យពេចន៍​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន​សែន​ ដែល​បាន​មាន​ប្រសាសន៍​ថា​ «​ផ្លូវ​ខូច​តិចតួច​មិន​នាំ​គ្នា​ធ្វើ​ ឬ​ជួសជុល​ទេ​ ទុក​ទាល់តែ​ខូច​ធំ​ និង​អាល​ធ្វើ​គំរោង​ស្នើរ​សុំ​លុយ​ធំ​ពីរ​ដ្នា​ភិ​បាល​!»​។​ នេះ​ក៏​មិន​ខុស​ពី​ពាក្យចាស់​ពោល​ថា​ «​គ្នា​ច្រើន​អន្សមផ្អូម​ គ្នា​តិច​អន្សម​ឆ្អិន​»​នោះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​រិះគន់​ខាងលើ​មន្ត្រី​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ មន្ទីរ​ជា​សេនាធិការ​បច្ចេកទេស​អោយ​រដ្ឋបាល​ខេត្តសៀមរាប​ ការងារ​ស្ថាបនា​ផ្លូវ​ ថ្នល់​ លូ​ ស្ពាន​ ។​ល​។​ រាល់​គម្រោង​ការងារ​របស់​មន្ទីរ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​,​ ក្រសួង​សេដ្ឋកិច្ច​ហរិ​ញ្ញ​វត្ថុ​និង​ ស្ថាប័ន​ជា​ច្រើន​ទៀត​ក្នុង​ការ​គ្រប់គ្រង​ ថែទាំ​ផ្លូវថ្នល់​ ដែល​រួម​មាន​៖
១.​ រដ្ឋបាល​ខេត្តសៀមរាប​

២.​ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​

៣.​ មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​

៤.​ អាជ្ញាធរ​ជាតិ​អប្សរា​

៥.​ អាជ្ញាធរ​ឃុំ​ សង្កាត់​

​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​រូប​នេះ​ បាន​បន្ត​ថា​ ទោះជា​កន្លង​មក​រដ្ឋបាល​ខេត្តសៀមរាប​ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ស្ថាបនា​ផ្លូវ​-​លូ​ ជា​ច្រើន​ក៏​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កំណើន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ឡើយ​។​

«​ជា​ការ​ពិត​ណាស់​ ផ្លូវ​ជា​ច្រើន​ខ្សែ​ក្នុង​ក្រុង​សៀមរាប​ មិន​ទាន់​បាន​ល្អ​ឲ្យ​ស័ក្តិសម​ទៅ​នឹង​ទីក្រុង​ទេសចរណ៍​ ដោយហេតុ​ថា​ ទំហំ​តម្រូវការ​របស់​យើង​មាន​ដែន​កំណត់​ ហើយ​លទ្ធភាព​ថវិកា​មាន​កម្រិត​ ហេតុនេះ​ទើប​យើង​ធ្វើការ​អភិវឌ្ឍន៍​ទៅ​តាម​ផែនការ​ និង​អតិ​ភាព​គម្រោង​ទៅ​តាម​ដំណាក់កាលៗ​»​។​

​សូម​ជម្រាប​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ថា​ ផ្លូវថ្នល់​ត្រូវការ​ថែទាំ​ជា​ប្រចាំ​ និង​មាន​អាយុកាល​របស់​វា​ ផ្លូវ​ប្រភេទ​កៅស៊ូ​៣​ជាន់​(DBST)​ មាន​អាយុ​ការ​៥​ឆ្នាំ​ ប្រសិនបើ​មិន​រង​ការ​ដឹក​លើស​ទំងន់​ និង​រង​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​អ្នក​រស់នៅ​តាម​សង្ខាង​ផ្លូវ​(​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ​ជាដើម​)​ ដែល​បង្ក​អោយ​ផ្លូវ​ក្លាយជា​ប្រឡាយ​ទឹក​។​

​ដោយឡែក​ផ្លូវ​ដែល​បាន​លើក​ឡើង​នេះ​ជា​ខ្សែ​ផ្លូវ​មួយ​ស្ថិត​ក្នុង​ចំណោម​ខ្សែ​ផ្លូ​អ​ថិ​ភាព​គម្រោង​ក្នុង​ក្រុង​ ដែល​ត្រូវ​កែ​លម្អ​ឲ្យ​ប្រសើរ​ ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ផ្នែក​ខាង​ត្បូ​វ​ផ្លូវជាតិ​លេខ​៦​ មាន​ប្រវែង​សរុប​ប្រមាណ​ ១៥​គម​ (​ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៦​ចុង​កៅស៊ូ​-​ចំណុចប្រសព្វ​មុខ​ទីចាត់ការ​គយ​ ទឹក​វិល​)​។​

​ផ្លូវ​នេះ​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​តាំង​តែ​ពី​ឆ្នាំ​ ២០១១​ មក​ម្លេះ​ (​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០១១)​ ហើយ​នៅ​ឆ្នាំ​ ២០១៦-២០១៨​ ក្នុង​ស្ថានភាព​ផ្លូវ​ដែល​បាន​រង​ការ​ខូចខាត​រួច​ទៅ​ហើយ​ មន្ទីរ​ត្រូវ​ទទួល​បន្ទុក​ថែទាំ​ជា​ប្រចាំ​ផ្លូវ​នេះ​ គឺ​គ្រាន់តែ​លុប​ជង្ហុក​ដើម្បី​ទ្រទ្រង់​សំរួល​ចរាចរណ៍​ មិន​មានការ​ជួសជុល​ទ្រង់ទ្រាយ​ធំ​ទេ​។​ បច្ចុប្បន្ន​ស្ថានភាព​ផ្លូវ​នេះ​រង​ការ​ខូចខាត​កាន់តែ​ធ្ងន់​ ដែល​ហួស​ពី​លទ្ធភាព​ថែ​រទាំ​របស់​មន្ទីរ​ ហើយ​មន្ទីរ​បាន​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​រួច​ហើយ​ ដើម្បី​រក​លទ្ធភាព​ថវិកា​ជួសជុល​ធំ​ សម្រាប់​ផ្លូវ​ទាំងស្រុង​។​ «​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ​នៅឡើយ​!»​។​

​ទាក់ទង​នឹង​គម្រោង​ដែល​កំពុង​អនុវត្ត​ដោយ​យោង​ទៅ​លើ​លទ្ធភាព​ថវិកា​មន្ទីរ​បាន​ទទួល​ការ​វិភាគ​ថវិកាជាតិ​សម្រាប់​អនុវត្ត​ផែនការ​ពហុ​ឆ្នាំ​ ដំណាក់កាល​ទី​១​ (​ឆ្នាំ​២០១៨)​ ដាក់​លូ​មុខកាត់​ ១​ម​ ប្រវែង​១​គម​ បាន​ដាក់​រួច​។​ដំណាក់កាល​ទី​២(២០១៩)​ ធ្វើ​ផ្លូវ​ប្រវែង​ ២២៣០​ម​ ទទឹង​១៤​ម​ ប្រភេទ​ DBST​ និង​ដាក់​លូ​បន្តរ​ឲ្យ​គ្រប់​តាម​ប្រវែង​ផ្លូវ​។​
​ការ​អនុវត្ត​គម្រោង​នេះ​ មន្ទីរ​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​អស់​លទ្ធភាព​ទោះ​យ៉ាងណា​មន្ទីរ​ក៏​ទទួលស្គាល់​ថា​មានការ​យ៉ឺ​ត​យ៉ាវ​ដោយ​មូលហេតុ​ដូច​ខាងក្រោម​៖

​ផល​ប៉ះពាល់​ជា​រឿង​ដែល​ស្មុគស្មាញ​ និង​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ការងារ​យ៉ឺ​ត​យ៉ាវ​ ផល​ប៉ះពាល់​ទាំង​លើ​អាកាស​,​ លើ​ដី​,​ ក្រោម​ដី​ (​ សំយាបផ្ទះ​,​ ហាង​លក់ដូរ​,​ ខ្សែភ្លើង​,​បង្គោល​ភ្លើង​ បំភ្លឺ​សាធារណៈ​,​ ខ្សែ​ទូរ​គម​នាគ​ម៍​,​ បណ្តាញទឹក​ស្អាត​ ។​ល​។​

«​ជា​ផែនការ​ពហុ​ឆ្នាំ​(២០១៨-២០១៩)​ ដែល​យើង​ត្រូវ​អនុវត្ត​បន្តរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​អារម្មណ៍​ថា​ធ្វើ​មិន​ចេះ​ចប់​។​

«​មួយ​រយៈ​កន្លង​មកនេះ​មាន​ភ្លៀង​ធ្លាក់​ជា​ប្រចាំ​ធ្វើ​ឲ្យ​ការ​អនុវត្ត​នៅ​ ការដ្ឋាន​ជាក់ស្តែង​មិន​មាន​លក្ខណៈ​ពេញលេញ​តាម​សកម្មភាព​ប្រចាំ​ថ្ងៃ​។​

«​ការងារ​មិន​ត្រឹមតែ​ជួសជុល​លើ​កម្រាល​ផ្លូវ​ចាស់​ទេ​ គឺ​ពង្រីក​ទំហំ​២​ដង​ដែល​បង្កើន​ផល​ប៉ះពាល់​ជា​ច្រើន​ប្រឈម​និង​តម្រូវការ​ពង្រីក​ជា​បួន​គន្លង​ទើប​ផ្លូវ​នេះ​អូស​បន្លាយពេល​យូរ​បន្តិច​។​ សម្រាប់​ផ្លូវ​ខ្នារ​ចាស់​ (​ផ្លូវ​សម្ដេច​ជា​ស៊ី​ម​)​ បាន​បន្ត​នីតិវិធី​ក្នុង​ការ​ពិនិត្យ​លើ​លទ្ធភាព​អនុវត្ដ​ផង​ដែរ​ ដោយសារ​តែ​ផ្លូវ​នេះ​មាន​ប្រវែង​និង​ជា​ផ្លូវ​មេ​ទាមទារ​ការ​ចំណាយ​ខ្ពស់​ទើប​មានការ​ពិចារណា​ពិនិត្យ​វិនិច្ឆ័យ​អោយ​បាន​គ្រប់គ្រាន់​​។​

​«សម្រាប់​ផ្លូវ​ក្បែរ​ តូ​តា​ល់​(​ផ្លូវ​មុខ​ស៊ី​ណា​អាស៊ាន​)​ ផ្លូវ​នេះ​បាន​បន្ត​ក្នុង​ផែនការ​ឆ្នាំ​២០២០​ របស់​រដ្ឋបាល​ខេត្ដ​ ហើយ​ព្រោះ​នៅ​ក្បែរផ្លូវ​នោះ​មានការ​អនុវត្ដ​ផ្លូវ​ស្មៃ​លិញ​ក្នុង​ឆ្នាំ​២០១៩​ រួច​ហើយ​ដែរ​។​

«​អាស្រ័យ​ហេតុនេះ​ សូម​បងប្អូន​ទាំងអស់​ ពិសេស​បងប្អូន​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​នៅ​ ក្នុង​គម្រោង​ខាងលើ​នេះ​ មេ​តា្ត​យោគយល់​ អធ្យាស្រ័យ​ និង​សំណូមពរ​ដល់​ អាជ្ញាធរ​ដែនដី​ក្នុង​ដែន​សមត្ថកិច្ច​,​ បងប្អូន​ប្រជាពលរដ្ឋ​,​ អាជីវករ​,​ អង្គភាព​ស្ថា​ប័​ន្ដ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​បង្កើន​ការ​សហ​ការណ៍​»៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)

អត្ថបទដែលជាប់ទាក់ទង