គីរីវង់ ទម្លាក់ណាហ្កាវើល ចេញពីការប្រកួតពានរង្វាន់សម្តេចតេជោ ទោះចាញ់ជើងទី២ ចំនែកវិសាខាឡើង ក្រោយឈ្នះនគរបាល

(កម្ពុជា)៖ ក្លិបបាល់ទាត់ដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ ណាហ្កាវើល ធ្លាក់ពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងគីរីវង់សុខសែនជ័យ ទោះបីឈ្នះ ១ទល់នឹង០ ជើងទី២យប់នេះដីស្តាតចាស់របស់ខ្លួនក៏ដោយ។

ជើងទី១ គីរីវង់សុខសែនជ័យ ឈ្នះណាហ្កាវើល ២ទល់នឹង០នៅតាកែវ។ សរុបទាំងពីរជើង គីរីវង់ឈ្នះ ២ទល់នឹង១។ មួយគ្រាប់របស់ណាហ្កាកើតឡើងនៅនាទីទី៦៦ ដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ គួច ដានី។

ចំនែកវិសាខា ក៏បានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រដែរ ក្រោយឈ្នះនគរបាលជាតិ ៤ទល់នឹង០ជើងទី២នៅទឹកដីវិសាខា (ហ្គ្រេនភ្នំពេញ)។ សរុបទាំងពីរជើងវិសាខាឈ្នះ១០ទល់នឹង០។

៨ក្លិបដែលបានឡើងទៅវគ្គ១/៤ មានជើងឯក៤ដងព្រះខ័នរាជស្វាយរៀង ជើងឯកបីដង ក្រសួងការពារជាតិ ជើងឯកពីរដងភ្នំពេញក្រោន បឹងកេត អង្គរថាយហ្គឺរ សូលទីឡូអង្គរ វិសាខា និងគីរីវង់សុខសែនជ័យ។ ចាប់ឆ្នោតវគ្គនេះធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង