វ៉ាស៊ីនតោន៖ លោក ត្រាំ បរាជ័យក្នុងការទប់ស្កាត់ទួរគីមិនឲ្យទិញមីស៊ីលពីរុស្ស៊ី

មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់សហរដ្ឋអាមេរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបរាជ័យទាំងស្រុងក្នុងការទប់ស្កាត់ប្រធានាធិបតីរបស់ប្រទេសទួរគី លោក Recep Tayyip Erdogan មិនអោយទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News នៅថ្ងៃព្រហស្បតិ៍នេះ ។

មន្ត្រីជាន់ខ្ពស់អាមេរិក បានស្តីបន្ទោសលោក ត្រាំ បែបនេះ ខណៈដែលប្រទេសរុស្ស៊ី បានដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ទៅអោយប្រទេសទួរគី ទៅតាមកិច្ចសន្យាទិញលក់រវាងប្រទេសទាំងពីរ ។

លោក Recep Tayyip Erdogan បាននិយាយថា ទួរគីនឹងដាក់ពង្រាយមីស៊ីល S-400 ដែលបានទិញពីរុស្ស៊ី អោយបានពេញលេចនៅឆ្នាំ២០២០ខាងមុខនេះ ដើម្បីពង្រឹងដែនអាកាសរបស់ប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង