របាយការណ៍បង្ហាញពីផលប៉ះពាល់​ដែលត្រូវដោះស្រាយ​ មុនធ្វើការអភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​​ខេត្ត​ព្រះសីហនុ​

(ព្រះសីហនុ)៖ ​របាយការណ៍​សង្ខេប ស្ដីពី​ការអភិវឌ្ឍ​អាកាសយានដ្ឋានអន្តរជាតិ​ខេត្ត​ព្រះសីហនុ (KOS) បង្ហាញ​ថា វាមាន​ផលប៉ះពាល់​លំនៅឋានមិនរៀបរយ​មួយចំនួន ដែល​តម្រូវឱ្យ​អាជ្ញាធរ ក៏ដូចជាអាកា​ស​ចរណ៍ស៊ីវិល​ត្រូវចុះ​ត្រួតពិនិត្យ ដោះស្រាយ​គម្រោង​ការដ្ឋាន​សាងសង់​របងការពារ​សុវត្ថិភាព និងដោះស្រាយ​ផលប៉ះពាល់ដី​ក្នុង​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ ទើបឈាន​ទៅធ្វើការ​អភិវឌ្ឍ​ព្រលាន​យន្ត​ហោះ​​ប្រកបដោយ​សុវត្ថិភាព ដើម្បីឱ្យ​យន្តហោះ​ប្រភេទ​ធុនធំ ចុះចត​បាន។ ម្យ៉ាងទៀត​ខេត្តព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​ត្រៀមរៀបចំ​ព្រឹត្តិការណ៍​បុណ្យសមុទ្រ ជុំទី៣ នៅចុងឆ្នាំ​២០២០ និង​ត្រៀមរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឆ្នាំ​២០២២ ផងដែរ។ របាយការណ៍នេះ ត្រូវបានចុះផ្សាយ​ដោយវិបសាយ​ក្រសួង​ព័ត៌មាន។

ប្រភពដដែលបានឲ្យដឹងថា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានជំរុញការដោះស្រាយ​ផល​ប៉ះពាល់​លើគម្រោង​សាងសង់​របង​សុវត្តិភាព និង​សំណង់​មិនរៀបរយ មុននឹង​ដាក់​គ្រឿងចក្រ​ធ្វើរបង​ការពារ​សុវត្ថិភាព​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជំហាន​ដំបូង​គឺ​ត្រូវ​ធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​ជាក់ស្តែង ដើម្បី​ការពារ​ដីធ្លី​ដែលត្រូវធ្វើការ​អភិវឌ្ឍ​របស់អាកាសចរណ៍ស៊ីវិល​តែប៉ុណ្ណោះដើម្បី​ធានា​សុវត្ថិភាព​ជូនភ្ញៀវ​ទេសចរ នាំមក​នូវការ​រីកចម្រើន​នូវសេដ្ឋកិច្ច​សង្គម​ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង