ក្រសួងការងារ​ចេញកាលវិភាគ​កំណត់ថ្ងៃ​ចរចាប្រាក់ឈ្នួល​ សម្រាប់​ឆ្នាំ​២០២០​

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីការចាប់ផ្ដើមចរចារប្រាក់ឈ្នួលអប្ប​បរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០​២០​។

យោងតាមសេចក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដានេះ ក្រសួងការងារបានកំណត់យក ខែកក្កដា ឆ្នាំ២០១៩ ដើម្បីផ្ដើមចរចាផ្ទៃក្នុងសម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់ភាគីនីមួយៗ។ សម្រាប់ខែបន្ទាប់ គឺនៅខែសីហា ជាការកំណត់ដើម្បីចរចាប្រាក់ឈ្នួល ជាលក្ខណៈទ្វេភាគី និងកំណត់យកខែកញ្ញា ដើម្បីចរចារប្រាក់ឈ្នួលជាលក្ខណៈ ត្រីភាគី។

ដោយឡែក នៅខែតុលាឆ្នាំ២០១៩ នឹងមានការបើកប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ហើយថ្ងៃទី១ ខែ​មករា ​ឆ្នាំ២០២០​ គឺជាការចូលជាធរមាននៃប្រាក់ឈ្នួលអប្បបរមា។

សូមបញ្ជាក់ថា ការចរចារប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ទៅធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង។ បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តប្រាក់ឈ្នួលអប្បរមា ១៨២ដុល្លារ ដោយពុំរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជ​ន៍​​នានា៕

អត្ថបទដែលជាប់ទាក់ទង