ថ្ងៃនេះនឹងដឹងពីរក្រុមទៀតឡើងទៅវគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ១៦ក្រុមចុងក្រោយជើងទី២ ថ្ងៃនេះមានពីរប្រកួត ហើយពីរក្រុមទៀតនឹងត្រូវរកឃើញថ្ងៃនេះឡើងទៅវគ្គ៨ក្រុម ចុងក្រោយ។

រសៀលថ្ងៃនេះវេលាម៉ោង ៣និង៣០នាទី ក្រុមខេត្តរតនគីរី ប្រកួតជាមួយសូលទីឡូអង្គរ នៅកីឡដ្ឋាន AEU Sport Park អរិយក្សត្រ។ ជើងទី១ សូលទីឡូឈ្នះរតនគីរី ១០ទល់នឹង១។ តាមរយៈលទ្ធផលជើងទី១ នេះសូលទីឡូមានឱកាសច្រើនឡើងទៅវគ្គបន្ត។

ចំនែកម៉ោង ៦និង០០នាទីល្ងាច ក្រុមបាល់ទាត់ក្រសួងការពារជាតិ ទទួលអាស៊ីអឺរ៉ុប នៅស្តាតចាស់។ ជើងទី១ ក្រសួងការពារជាតិ ឈ្នះអាស៊ីអឺរ៉ុប ៣ទល់១។ ការពារជាតិ ថ្ងៃនេះ ទោះស្មើ និងចាញ់ត្រឹមមួយគ្រាប់ក៏នៅតែបានឡើង។

ការប្រកួតស្អែក ណាហ្កា ទទួលគីរីវង់សុខសែនជ័យ និងវិសាខា ប្រកួតជាមួយនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង