មីស៊ីល១គ្រាប់ ត្រូវបានប៉ូលិសអ៊ីតាលីរឹបអូស និងឃាត់ខ្លួនមនុស្ស៣នាក់

​(បរទេស)៖ ​ប៉ូលិសអ៊ីតាលី បានរឹបអូសឃ្លាំងអាវុធមួយកន្លែង ដែលមានអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលអាកាស១ដើម និង​ឃាត់ខ្លួនបុរស៣នាក់។ ​

ជនដែលត្រូវបានប៉ូលិសឃាត់ខ្លួនទាំង៣នាក់រួមមាន លោក Monti អាយុ៤២ឆ្នាំ និងលោក Bernardi វ័យ៥១ឆ្នាំ​ ពីបទកាន់កាប់និងព្យាយាម លក់មីស៊ីល Matra air-to air ដែលផលិតដោយប្រទេសបារាំងមួយនេះ ខណៈដែលលោក Bergiolo អាយុ៦០ឆ្នាំ​ ពីបទធ្វើជាអ្នកសម្របសម្រួលលក់អាវុធ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង