មនុស្ស១០នាក់ស្លាប់និងរាប់សិបនាក់ជាប់ក្រោមគំនរបាក់បែកក្នុងគ្រោះថ្នាក់រលំអគារនៅឥណ្ឌា

(ឥណ្ឌា)៖ មនុស្សយ៉ាងហោច១០នាក់បាត់បង់ជីវិត និងរាប់សិបនាក់ជាប់ក្រោមគំនរបាក់បែកក្នុងគ្រោះថ្នាក់រលំអគារ កាលពីថ្ងៃអង្គារ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា។

អគារដែលរលំបាក់នេះស្ថិតនៅក្នុងទីក្រុងដែលត្រូវបានគេចាត់ទុកថាជាទីក្រុងចំណាស់និងមានប្រជាជនរស់ច្រើន​នៅភាគខាងលិចនៃទីក្រុងម៉ុមបៃ ហើយមានផ្លូវតូចចង្អៀត​ដែលបង្កឧបសគ្គដល់ក្រុមអ្នកជួយសង្គ្រោះ​។

​មន្ដ្រីមូលដ្ឋានបានឲ្យដឹងថា​​អគារដែលរលំបាក់នោះមានមនុស្សប្រហែល៤០នាក់​ ហើយអ្នករងរបួស៨នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង