ជប៉ុនរិះគន់ការលើកឡើងប្រធានាធិបតីកូរ៉េខាងត្បូងខណៈភាពតានតឹងផ្នែកពាណិជ្ជកម្មភាគីទាំង២កំពុងឡើងកម្ដៅ

(តូក្យូ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនបានរិះគន់ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន​ ពាក់ព័ន្ធនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២។

លោក ហ៊ីរ៉ូស៊ីក សេកុ ​បាននិយាយថា«វាជារឿងមិនត្រូវទាល់តែសោះដែលលោក មូន បានចោទប្រកាន់ជប៉ុនថាបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្មដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូងជុំវិញករណីជម្លោះនៅសម័យសង្គ្រាម»។

លោក សេកុ បានបញ្ជាក់ជាថ្មីថា ការរឹតបន្តឹងលើការនាំចេញសម្ភារបច្ចេកវិជ្ជាទៅកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះគឺមិនមែនជាវិធានការសងសឹកទេ ប៉ុន្តែក្នុងគោលបំណងរក្សាសន្តិសុខជាតិ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង