មនុស្សជាង១០០នាក់ស្លាប់និងរាប់លាននាក់ភៀសខ្លួនចេញពីទឹកជំនន់ក្នុងប្រទេសឥណ្ឌា, នេប៉ាល់ និងបង់ក្លាដែស

(បរទេស)៖ ទឹកជំនន់ដែលកើតចេញពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នានាដើមរដូវវស្សានេះបានបង្ខំឲ្យមនុស្សជាង៤លាននាក់ភៀសខ្លួនចេញពីលំនៅស្ថានរបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា, នេប៉ាល់ និងបង់ក្លាដែសនិងបានសម្លាប់មនុស្សជាង១០០នាក់។

​សូមជម្រាបថាទឹកជំនន់នៅក្នុងតំបន់អាស៊ីខាងត្បូងតែងតែបណ្ដាលឲ្យមានការភៀសខ្លួនទ្រង់ទ្រាយធំនិងការបាត់ជីវិតជារៀងរាល់ឆ្នាំហើយចំនួនអ្នកស្លាប់និងការខូចខាតនារដូវវស្សាឆ្នាំនេះដែលទើបនឹងចាប់ផ្ដើមនោះទំនងជានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៅមុខទៀត។ ហើយកាលពីឆ្នាំ២០១៧ ទឹកជំនន់រដូវវស្សា នៅក្នុងប្រទេស នេប៉ាល់, ឥណ្ឌា និងបង់ក្លាដែសបានសម្លាប់មនុស្សយ៉ាងហោចណាស់៨០០នាក់និងបានបំផ្លាញដំណាំនិងផ្ទះសម្បែងយ៉ាងច្រើនសន្ធឹកសន្ធាប់៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង