វ៉ាស៊ីនតោន៖ អាមេរិកគ្រោងនឹងផ្តល់ប្រាក់៤០លានដុល្លារឲ្យបក្សប្រឆាំងវែណេស៊ុយអេឡា

ផ្អែកលើឯកសារដែលប្រព័ន្ធផ្សព្វផ្សាយ Reuters ទទួលបាន បានបង្ហាញថា រដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងនឹងផ្តល់ប្រាក់ជំនួយប្រមាណ៤០លានដុល្លារអោយគណបក្សប្រឆាំងនៅប្រទេសវែណេស៊ុយអេឡា ។

Reuters បានអោយដឹងថា តាមគម្រោង អាមេរិកនឹងផ្តល់ប្រាក់ជំនួយ៤០លានដុល្លារនេះអោយទៅបណ្តាប្រទេសនៅអាមេរិកកណ្តាល មានប្រទេសកាតេម៉ាឡា និងហុងឌូរ៉ាសជាដើម ប៉ុន្តែរដ្ឋាភិបាលអាមេរិកបែរជាផ្តល់ទឺកប្រាក់នេះទៅអោយគណបក្សប្រឆាំងវែណេស៊ុយអេឡាតែម្នាក់ឯងទៅវិញ ។

សូមបញ្ជាក់ជូនថា មេដឹកនាំរបស់សហរដ្ឋអាមេរិក នៅតែព្យាយាមផ្តួលរំលំរដ្ឋាភិបាលវែណេស៊ុយអេឡា ដែលដឹកនាំដោយលោកប្រធានាធិបតី Nicolas Maduro តាមរយៈការផ្តល់ជំនួយអោយគណបក្សប្រឆាំងរបស់ប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង