តម្លៃកៅស៊ូធ្លាក់ចុះ ​ប៉ុន្តែកម្ពុជាទទួលបានចំណូល​ពីការនាំចេញ​កៅស៊ូជាង​ ១៣៩​លានដុល្លារ​

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ១០៤,២៦១តោន គិតជាទឹកប្រាក់ជាង១៣៩លានដុល្លារអាមេរិក កើនឡើង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។

ជាការកត់សម្គាល់ ទីផ្សារជ័រកៅស៊ូកម្ពុជា ដែលបាននាំចេញមានដូចជាប្រទេសចិន វៀតណាម សង្ហឹបុរី និង​ម៉ាឡេស៊ី។ តែយ៉ាងណា ចំពោះតម្លៃជ័រកៅស៊ូ ក្នុងឆ្នាំនេះ បានធ្លាក់ចុះមកនៅត្រឹម១,៣៣៩ដុល្លារក្នុង១តោន។

គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៤,០១៣ហិកតា ក្នុង​នោះ ផ្ទៃដី​ជៀរជ័រ​មាន​ចំនួន២៣៣,២១២ហិកតា ស្មើនឹង ៥៤ភាគរយ និងផ្ទៃដីថែទាំមានចំនួន ​២០០,៨០១ហិកតាស្មើនឹង ៤៦ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង