ព្រះខ័នរាជស្វាយរៀង នៅតែបន្តនាំមុខជើងឯក ក្រោយឈ្នះសូលទីឡូអង្គរ ចំនែកភ្នំពេញក្រោនឈ្នះយុវជនអាសាបាល់ទាត់ជាតិ១២ទល់នឹង១

(ស្វាយរៀង)៖ គិតត្រឹមសប្តាហ៍ទី១៥ នៃការប្រកួតលីហ្គកំពូលកម្ពុជា (ជម្រើសជើងឯកជាតិ) ក្លិបព្រះខ័នរាជស្វាយរៀង នៅតែមិនទាន់ចាញ់សូម្បីមួយប្រកួត និងបន្តនាំមុខអ្នកការពារតំណែងជើងឯក ណាហ្កាវើល ៥ពិន្ទុដដែល ក្រោយឈ្នះសូលទីឡូអង្គរ ៦ទល់នឹង១ យប់ថ្ងៃអាទិត្យនេះនៅកីឡដ្ឋាន ខេត្តស្វាយរៀង។

លេងបាន២៣នាទី ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ផ្តើមនាំមុខមុនដោយគ្រាប់បាល់កីឡករ Privat។ ប៉ុន្តែ៤នាទីមុនចប់តង់ទី១ ភ្ញៀវសូលទីឡូតាមស្មើវិញដោយកីឡាករ លី សារ័ត្ន។ តែពីរនាទី បន្ទាប់ ព្រះខ័នរាជនាំមុខបន្តទៀតដោយគ្រាប់បាល់កីឡាករ ហួយ ផល្លីន។

តង់ទី២នាទីទី៥៣ កីឡាករ Privat បន្ថែមគ្រាប់ទី២របស់ខ្លួន ឱ្យព្រះខ័នរាជនាំមុខ ៣ទល់នឹង១។ ៦នាទីក្រោយមកកីឡាករ ប្រាក់ មុន្នី ឧត្តម រកបានគ្រាប់ទី៤ឱ្យក្រុម មុន Privat បន្ថែមគ្រាប់ទី៣របស់ខ្លួន ឱ្យម្ចាស់ផ្ទះនាំមុខ​៥ទល់នឹង១។ យ៉ាងណាក៏ដោយ Privat នៅតែធ្វើបានល្អ ហើយស៊ុតបញ្ចូលទីគ្រាប់ទី៦ឱ្យព្រះខ័នរាជឈ្នះ៦ទល់នឹង១នាទីទី៧៦។ វាជាគ្រាប់ទី៤របស់ Privatក្នុងមួយប្រកួតនេះ។

ចំនែក ភ្នំពេញក្រោន បានយកឈ្នះ​ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ១២ទល់នឹង១៕

 

 

អត្ថបទដែលជាប់ទាក់ទង