ពានបាល់ទាត់ទ្វីបអាហ្វ្រិក៖ ទុយនីស៊ី ប្រកួតជាមួយសេណេហ្កាល់ និងនីហ្សេរីយ៉ាលេងជាមួយអាល់ហ្សេរី

(អេសហ្ស៊ីប)៖ ការប្រកួតកីឡាបាល់ទាត់ពានប្រចាំទ្វីបអាហ្វ្រិក (Africa Cup of Nations) បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយយប់នេះ នឹងសម្រេចថាក្រុមណាឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើម
ពានឆ្នាំ២០១៩នេះ។

ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្កាល់ ប្រកួតជាមួយទុយនីស៊ីនៅពហុកីឡដ្ឋាន ៣០ មិថុនា វេលាម៉ោង១១និង០០នាទី (ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា)។

ប្រាំប្រកួតមកនេះ សេណេហ្កាល់ ត្រូវគេស៊ុតបញ្ចូលទីតែមួយគ្រាប់ទេ ខណៈដែលទុយនីស៊ី ក៏មិនអន់ដែរ ពិសេសប្រកួតចុងក្រោយឈ្នះម៉ាដាហ្កាស្កា ដល់ទៅ ៣ទល់០។ ក្រុមទាំងពីរគ្មានបញ្ហាកីឡាកររបួសទេ។

គ្រប់ការប្រកួតទាំងអស់ ទុយនីស៊ីឈ្នះសេណេហ្កាល់៩ប្រកួត ស្មើ៧ និងចាញ់៤ប្រកួត ធ្វើឱ្យជាលក្ខណៈប្រវត្តិសាស្ត្រ ទុយនីស៊ីល្អជាង។

យប់នេះដែរ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត ក្រុមបាល់ទាត់ អាល់ហ្សេរី ជួប នីហ្សេរីយ៉ា។ អ្នកឈ្នះឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០១៩៕

 

អត្ថបទដែលជាប់ទាក់ទង