បឹងកេតឈ្នះអគ្គិសនីកម្ពុជា ចំនែកថាយហ្គឺរ បន្តឈ្នះកំពង់ចាមការប្រកួតលីហ្គ

(កម្ពុជា)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បន្តឈរនៅចំណាត់ថ្នាក់ទីបីការប្រកួតជើងឯកជាតិ ២០១៩ (លីហ្គកំពូលកម្ពុជា) ក្រោយឈ្នះកំពង់ចាម ៤ទល់នឹង០ សប្តាហ៍ទី១៥ ថ្ងៃនេះនៅទីលានបាល់ទាត់ខេត្ត សៀមរាប។

ជំនួបនេះ ៤គ្រាប់របស់អង្គរថាយហ្គឺរ កើតឡើងដោយពីរគ្រាប់តែឯងរបស់កីឡាករ Timothy និងពីរគ្រាប់ផ្សេងទៀតដោយកីឡាករ Torres (Nando) និង Alexis Ramos។

ថ្ងៃជាមួយគ្នានេះដែរ បឹងកេត ក៏បានយកឈ្នះអគ្គិសនីកម្ពុជា ៤ទល់នឹង០ ដែរ នៅកីឡដ្ឋាន Cambodia Airway (បឹងស្នោរ និរោធ ច្បារអំពៅ)។

បួនគ្រាប់របស់បឹងកេតត្រូវធ្វើបានសម្រេចដោយកីឡាករ  Ajayi Gbenga Samuel ពីរគ្រាប់តែឯង និងពីរគ្រាប់ទៀតដោយកីឡាករ ចាន់ វឌ្ឍនការ និង Oiboh Juluis៕

អត្ថបទដែលជាប់ទាក់ទង