រដ្ឋបាលជ័យសែនចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិកាឧបត្ថម្ភដល់ដៃ អ្នកជំងៗស្លាប់មួយចំហៀងខ្លួន

(ព្រះវិហារ)៖​ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ រដ្នបាលស្រុកជ័យសែន ដឹកនាំដោយ លោក រស់ ហេង អភិបាលស្រុក អមដំណើរដោយក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងភូមិ(ឃុំច្រាច់) ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន៣៣០,០០០៛ រួមទាំងទឹកផ្លែឈើ,ទឹកសុទ្ធ ដើម្បីផ្តល់ជូនដល់ដៃ លោក គង់ ដុន ជាមេភូមិផ្លោច ឃុំច្រាច់ ដែលមានជំងឺ ស្លាប់មួយចំហៀងខ្លួន កំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ និងបានឧបត្ថម្ភ នូវថវិការដល់ប្រជាពលរដ្ឋចំនួន២នាក់ ដែលកំពុងសំរាកព្យាបាលជំងឺ គ្រុនឈាម ក្នុងម្នាក់ៗ៧០,០០០៛ សរុបថវិកាទាំងអស់ចំនួន៤៧០,០០០៛។

បន្ថែមពីនេះរដ្នបាលស្រុក ដឹកនាំដោយ លោក ទិត សុខាម ប្រធានអនុសាខាកាកបាទក្រហមស្រុកជ័យសែន ក៏បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ទៅចូលរួមបុណ្យសពលោកតា អុិន ដួន អាយុ៧៥ឆ្នាំ ដែលបានមរណភាព កាលពីថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០១៩ ដោយជម្ងឺជរាពាធ នៅភូមិស្អាង ឃុំស្អាង ដែលជាគ្រួសារមានជីវភាពខ្វះខាត។ នៅសម្ភារៈមួយចំនួនរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរ និងថវិកា៥០,០០០៛។

សូមជម្រាបថា នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះដែរ រដ្នបាលស្រុក បានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិការចំនួន១៦០,០០០៛ ផ្តល់ជូនប្រជាពលរដ្ន រងរបួសបាក់ជើងម្នាក់ និងរបួសស្រាលម្នាក់ទៀត ដែលកំពុងព្យាបាលជម្ងឺ នៅ មន្ទីរពេទ្យបង្អែក១៦ មករា ដោយសារគ្រោះថ្នាក់ចរាចរ។

ជាមួយគ្នានោះ លោក រស់ ហេង អភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមយុវជនស្រុក បាននាំយកបច្ច័យជាសិល្បៈ នៃការចែករំលែករបស់ថ្នាក់ដឹកនាំ និង ក្រុមយុវជនចំនួន៦៦៥,០០០៛ បន្តចូលរួមបុណ្យសព គំរប់៧ថ្ងៃ ឧបាសិកា ហេង យ៉េត ដែលត្រូវជាអ្នកម្តាយ លោក សួន សុភា សមាជិកយុវជនស្រុកជ័យសែន នៅគេហដ្នាន ស្ថិតនៅក្នុងភូមិឡឥដ្ន សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕​ (SN-សួន ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង