លោក​ឧកញ៉ា លី ហួរ ដឹកនាំ​បុគ្គលិក​គ្រប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

(​ភ្នំពេញ​)៖ លោក​ឧកញ៉ា លី ហួរ បាន​ដឹកនាំ​បុគ្គលិក​គ្រប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប រួមមាន​៖
១) លី ហួរ អាគារ​ប្តូរប្រាក់ និង​រតនៈ​អលង្ការ ខូ​អិ​ល​ធី​ឌី
២) លី ហួរ ផន​សប ខូ​អិ​ល​ធី​ឌី
៣) បុរី​វិមាន​ភ្នំពេញ​
៤) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី​
៥) ក្រុមហ៊ុន ទេពី​អា​ក្រូ ខូ​អិ​ល​ធី​ឌី​
៦) ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ភីអិលស៊ី​
៧) ក្រុមហ៊ុន លី ហួរ ផេ​ប្រ៉ូ ភីអិលស៊ី​
៨) ក្រុមហ៊ុន លី​ហួរ ធានារ៉ាប់រង ម​.​ក​

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា ទទួល​ព្យាបាល​កុមារ ដោយ​ឥតគិតថ្លៃ ហើយ​បច្ចុប្បន្ន មន្ទីរពេទ្យ​នេះ  កំពុង​ខ្វះខាត​ឈាម ក្នុងការ​ស​ង្រោះ​កុមារ​។​

​កុមារ​ខ្លះ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ជំងឺ​ខ្វះ​ឈាមក្រហម ត្រូវ​សម្រាក​ព្យាបាល រហូតដល់ ៧​ខែ ហើយ​ត្រូវ​បញ្ចូល​ឈាម​ជាប្រចាំ​។ កុមារ​ទាំងនោះ ជា​កូនអ្នកក្រីក្រ ឪពុកម្តាយ​ខ្វះ​លទ្ធភាព មកពី​តាម​បណ្តា​ខេត្ត​នានា​៕​

    

អត្ថបទដែលជាប់ទាក់ទង