៥ឆ្នាំទៅមុខទៀត ​ប្រជាពលរដ្ឋខ្មែរនឹងមានទំនោរ​ទៅលើការរស់នៅក្នុង​ខុនដូរ​កណ្តាលក្រុង​

(ភ្នំពេញ)៖ ៥ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរ និងមានទំនោរទៅលើការរស់នៅក្នុងខុនដូរ ជាពិសេស​ខុនដូរដែលមានតម្លៃសមរម្យ និងនៅកណ្តាលក្រុង។ នេះបើតាមលោក អ៊ុក ច័ន្ទដារ៉ាវុធ ជានាយក​ផ្នែកលក់ និងទីផ្សារនៃខុនដូរ The Seven Residence។

លោកបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃផ្ទះបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ ប្រជា​ពល​​រដ្ឋខ្មែរមួយចំនួន បានកំពុងងាកមករកការទិញខុនដូរ សម្រាប់ការរស់នៅដែលមានសុវត្ថិភាព និង​​គ្មានហានិភ័យ​ ដែលមានតម្លៃចាប់ពី ១៤០០ ដុល្លារ ទៅ ២ពាន់ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

គួរបញ្ជាក់ថា សម្រាប់ទីផ្សារខុនដូរបច្ចុប្បន្នបែងចែកជា៣ មានកម្រិតមធ្យមតម្លៃប្រមាណ ១,៤០០​ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ និងលើមធ្យមតម្លៃប្រមាណ ២,៦៥០ដុល្លារក្នុងម៉ែត្រការ៉េ និងកម្រិតខ្ពស់ប្រមាណ​៣,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ទីផ្សារខុនដូររបស់ប្រជាពលរដ្ឋខ្មែរ គឺកម្រិតមធ្យមតម្លៃ ១៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕

អត្ថបទដែលជាប់ទាក់ទង