​ព្រឹទ្ធសភា​ អនុ​ម័​តទាំងស្រុង​លើ​សេចក្ដីព្រាងច្បាប់​ចំនួន​៥

 

(​ភ្នំពេញ​)៖​ ព្រឹក​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ព្រឹទ្ធសភា​បាន​បន្ដ​សម័យប្រជុំ​ពេញអង្គ​ លើក​ទី​៣​ នីតិកាល​ទី​៤​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សមាជិក​ព្រឹទ្ធសភា​មាន​ព្រះ​វត្ដមាន​និង​វត្ដមាន​ចំនួន​៤៨​រូប​។​

​កិច្ច​បើក​អង្គប្រជុំ​បាន​លើកយក​របៀបវារៈ​ ចំនួន​៥​លើកយក​មក​ពិភាក្សា​ក្នុង​នោះ​មាន​៖

​របៀបវារៈ​៖​ ទី​១-​ ពិនិត្យ​និង​អោយ​យោបល់​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​។​

​សេចក្ដីព្រាងច្បាប់​នេះ​នឹង​ផ្ដល់​ផល​ប្រ​យោ​ជ​ន៏​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា​៖​ ទទួល​បាន​នូវ​ប្រភព​អគ្គិសនី​មួយ​ដែល​ចេញពី​ធនធានធម្មជាតិ​ក្នុងស្រុក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ និង​មាន​ថ្លៃ​លក់​ថេរ​ក្នុង​រយៈពេល​៣៥​ឆ្នាំ​គឺ​៧,៩​សេន​អា​មេ​រិ​ក​ ក្នុង​១​គីឡូវ៉ាត់ម៉ោង​។​

​របៀបវារៈ​៖​ ទី​២-​ ពិនិត្យ​និង​អោយ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​កើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊​ល​ ឯ​.​ក​។​

​សេចក្ដីព្រាងច្បាប់​នេះ​ តាក់តែង​ឡើង​មាន​៣​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១១២​សម្លេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៩​ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​ នីតិកាល​ទី​៦​ ហើយ​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ និង​អោយ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្ដីព្រាងច្បាប់​ទាំងមូល​ដោយ​ឥត​កែប្រែ​ចំនួន​៤៨​សម្លេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​៖​ ទី​៣-​ ពិនិត្យ​និង​អោយ​យោបល់​ លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​ស្នេ​ថេ​ក​ខូ​អិ​ល​ធី​ឌី​។​

​សេចក្ដីព្រាងច្បាប់​នេះ​តាក់តែង​ឡើង​មាន​៣​មាត្រា​ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១១១​សម្លេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៩​ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​នីតិកាល​ទី​៦​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​និង​អោយ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្ដីព្រាងច្បាប់​ទាំងមូល​ដោយ​ឥត​កែប្រែ​ចំនួន​៤៨​សម្លេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​៖​ ទី​៤-​ ពិនិត្យ​និង​អោយ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យលព្រម​អោយ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្ដី​ពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ​ដើម្បី​បង្កា​ទប់ស្កាត់​ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់​ គ្មាន​របាយការណ៍​និង​គ្មាន​ការ​អនុញ្ញាត​។​

​សេចក្ដីព្រាងច្បាប់​នេះ​តាក់តែង​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កា​ទប់ស្កាត់​ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់​ គ្មាន​របាយការណ៍​ និង​គ្មាន​ការ​អនុញ្ញាត​តាម​រយៈ​ការ​អនុវត្ដ​ និង​វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ​អោយ​មាន​ប្រសិទ្ធិ​ភាព​និង​ដើម្បី​ធានា​បាន​នូវ​ការ​អភិរក្ស​យូរអង្វែង​ និង​ប្រើ​ធនធាន​មានជីវិត​ និង​ប្រ​ព​ន្ធ័​អេកូឡូស៊ី​សមុទ្រ​អោយ​មាន​និរន្ដ​ភាព​។​

​របៀបវារៈ​៖​ ទី​៥-​ ពិនិត្យ​និង​អោយ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២៣​។​

​ផែនការ​យុទ្ធសាស្ដ្រ​នេះ​ និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ដ​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​តំណាក់កាល​ទី​៤​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០៣០៕​ (SN-​ស្រ៊ុ​ន​ ទិ​ត្យ​)

អត្ថបទដែលជាប់ទាក់ទង