​មនុស្សរាប់ពាន់នាក់ភៀសខ្លួនដោយសារ ភ្លើងឆេះព្រៃ​ក្នុងរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក

(អាមេរិក)៖ ភ្លើងឆេះព្រៃនៅលើកោះ​ Maui ក្នុងរដ្ឋហាវ៉ៃ ​សហរដ្ឋអាមេរិកបានជំរុញឲ្យមានការជម្លៀសពលរដ្ឋរាប់ពាន់នាក់ចេញពីលំនៅស្ថានស្របពេលដែលបុគ្គលិកពន្លត់អគ្គិភ័យកំពុងតស៊ូទប់ទល់ជាមួយអណ្ដាតភ្លើង។

មន្ត្រីមូលដ្ឋានបាននិយាយថាសេចក្ដីជូនដំណឹងអំពីការជម្លៀសខ្លួនត្រូវបានបញ្ជូនចូលក្នុងទូរស័ព្ទដៃរបស់អ្នកស្រុក។​

ចៅហ្វាយក្រុងកោះ​ Maui បាននិយាយថាភ្លើងឆេះព្រៃនោះមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេដោយបានឆេះរីករាលដាលនៅលើផ្ទៃដីជាង១.២០០ហិកតា​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង