ផ្ទុះជម្លោះគំនុំសងសឹកបណ្ដាលឲ្យមនុស្ស១៨នាក់ស្លាប់នៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ

(បរទេស)៖ មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះរវាងក្រុមកុលសម្ព័ន្ធបណ្ដាលឲ្យមនុស្ស១៨នាក់ស្លាប់នៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ​។

​​អាជ្ញាធរបាននិយាយថា ការសម្លាប់នេះអាចជាការសងសឹកចំពោះការលបវាយប្រហារនៅភូមិ​ Peta កាលពីថ្ងៃសៅរ៍ដែលបណ្តាលឲ្យមនុស្ស៦ទៅ៧នាក់បាត់បង់ជីវិត។

សូមជម្រាបថា អំពើហិង្សារវាងក្រុមកុលសម្ព័ន្ធគឺជារឿងធម្មតានៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដោយសារអ្នកភូមិធ្វើការសងសឹកឲ្យសាច់ញាតិរបស់ពួកគេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង