UN៖ អង្គការសហប្រជាជាតិបោះឆ្នោតសម្រេចបើកការស៊ើបអង្កេតលើសង្គ្រាមថ្នាំញៀននៅហ្វីលីពីន

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ប្រទេសអង្គការសហប្រជាជាតិ បានបោះឆ្នោតសម្រេច កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះ ក្នុងការបើកការស៊ើបអង្កេតលើការសម្លាប់រង្គាលក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងថ្នាំញៀននៅប្រទេសហ្វីលីពីន ។

លទ្ធផលនៃការបោះឆ្នោតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ប្រទេសអង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសជាសមាជិកចំនួន១៨ប្រទេសគាំទ្រអោយមានការស៊ើបអង្កេត ១៤ប្រទេសប្រឆាំង មានចិនមួយដែរ និង១៥ប្រទេសអនុបវាទ ។

សូមបញ្ជាក់ជូនថា សង្គ្រាមថ្នាំញៀនប្រទេសហ្វីលីពីន ត្រូវបានដាក់ចេញដោយលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៦ ក្រោយលោកប្រធានាធិបតីរូបនេះបានឡើងកាន់តំណែង ដែលខាងរដ្ឋាភិបាលបានប្រកាសថា សង្គ្រាមថ្នាំញៀនក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ បានសម្លាប់មនុស្សអស់ជាង៦៦០០នាក់ តែខាងអន្តរជាតិបានលើកឡើងថា សង្គ្រាមថ្នាំញៀនបានសម្លាប់មនុស្សអស់២៧០០០នាក់ ៕លីលី

Human Rights Council / 15 sept 09 /

អត្ថបទដែលជាប់ទាក់ទង