ពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិចាប់ផ្តើមការប្រកួតអាទិត្យនេះ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ក្នុងសាលពានថ្នាក់ជាតិ ២០១៩ ចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះហើយ បន្ទាប់ពីការចាប់ឆ្នោតធ្វើឡើងកាលពីល្ងាចម្សិលមិញ។ ការប្រកួតលើកនេះជាលក្ខណៈពានរង្វាន់ (Cup) មិនមែនលេងលីហ្គដូចពីរដូវកាលមុននោះទេ។

តាមរយៈការចាប់ឆ្នោតបង្ហាញថា ពូលA មាន Home Sport FC Panda FC Loading FC Daniel FC និង​ Neak Asia FC, ពូលB មានក្លិប Ov Mal FC Chanteak Keyla FT Emeral FT ISI Group United និង Digg88 FC, ពូល C មាន Komchaymear Anachak Baitong Young Chester Avatar និង Eagles of Fire ចំនែកពូល D មាន Down Town B.A United Khmer United Youth Young Gun និង Samrith FC។

ការប្រកួតនៅថ្ងៃទី១៣ ខែកក្កដា Home Sport ប្រកួតជាមួយ Laoding FC, Daniel FC ប្រកួតជាមួយ
Neak Asia FC, Komchaymear ប្រកួតជាមួយ Young Chester និង Avatar ប្រកួតជាមួយ Eagles of Fire៕

អត្ថបទដែលជាប់ទាក់ទង