ប៉េកាំង៖ ចិនក្តៅក្រហាយនឹងអាមេរិក ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតអោយប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ចូលទឹកដីអាមេរិក ។

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដានេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្ត៤នៅសមុទ្រ ការ៉ាអ៊ីប រួមទាំងអាមេរិកផងដែរ ។

សូមបញ្ជាក់ជូនថា អាមេរិកបានទទួលស្គាល់នយោបាយចិនតែមួយ ប៉ុន្តែមហាអំណាចមួយនេះ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ និងបានលក់អាវុធក្នុងតម្លៃទឹកប្រាក់២.២ពាន់លានដុល្លារថែមទៀត ដោយបំពានលើការទទួលស្គាល់របស់ខ្លួន ៕លីលី

អត្ថបទដែលជាប់ទាក់ទង