សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​៖​ កាលពី​ឆ្នាំ​១៩៩៨​ ជា​លើក​ទី​១​ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជំរឿន​ទូទៅ​ បន្ទាប​ពី​អាក់ខាន​ជាង​៣០​ឆ្នាំ​ ​

(​ភ្នំពេញ​)៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ កាលពី​ឆ្នាំ​១៩៩៨​ ជា​លើក​ទី​១​ ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជំរឿន​ទូទៅ​ បន្ទាប​ពី​អាក់ខាន​ជាង​៣០​ឆ្នាំ​ ដោយសារ​ប្រទេស​ជាតិ​បាន​ជួប​ប្រទះ​ នូវ​សង្គ្រាម​ និង​ជម្លោះផ្ទៃក្នុង​រ៉ាំរ៉ៃ​ជា​ច្រើន​ជំនាន់​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​នៅ​ពេល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣០​ និង​ខួប​២៥​ឆ្នាំ​ នៃ​សន្និសីទ​អន្តរជាតិ​ ស្តី​ពី​ប្រជាជន​ និង​ការ​អភិវឌ្ឍ​ (ICPD)​ ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​ ជប៉ុន​(CJCC)​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១០​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​សម្តេច​ក្រឡាហោម​ សូម​រម្លឹក​ឡើង​វិញ​ថា​នៅ​ពេល​នោះ​ហើយ​ដែល​សម្តេច​មានឱកាស​ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​UNDPA​ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ ដែល​ពេល​នោះ​ ឯកឧត្តម​ជា​ ចាន់​តូ​ ជា​រដ្ឋមន្ត្រី​ក្រសួងផែនការ​ និង​ជា​អនុ​គណៈកម្មាធិការ​ជំរឿន​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​គូសបញ្ជាក់​ថា​ យើង​ពិតជា​ត្រូវការ​ទិន្នន័យ​អំពី​ប្រជាជន​ដើម្បី​រៀបចំ​គោលនយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​លើក​គម្រោង​អភិវឌ្ឍន៍​នានា​។

 

អត្ថបទដែលជាប់ទាក់ទង