ភ្នំពេញក្រោន និងព្រះខ័នរាជឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ

(កម្ពុជា)៖ ជើងពានរង្វាន់សម្តេចតេជោ ហ៊ុន សែនពីរដង ក្លិបបាល់ទាត់ភ្នំពេញក្រោន បានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រនៃការប្រកួតលើកទី១៣នេះ ក្រោយឈ្នះកំពង់ចាម ១៤ទល់នឹង០ វគ្គ១៦ក្រុមចុងក្រោយជើងទី២ថ្ងៃនេះ។

១៤គ្រាប់របស់ភ្នំពេញក្រោនកើតឡើងដោយកីឡាករ វ៉ា ខ្វិនទីន ៦គ្រាប់តែឯង ពីរគ្រាប់ពីកីឡាករ ម៉ៅ ពិសិដ្ឋ និង៦គ្រាប់ផ្សេងទៀតដោយកីឡាករ ប្រាក់ ធីវ៉ា សុក បញ្ញា យ៉ើ មូល្លីម យ៉ើ សាហ្វី សេត រ៉ូហ្សាក់ និងកីឡាករវ័យក្មេង លឹម ពិសុទ្ធ។

ជើងទី១ ភ្នំពេញក្រោនឈ្នះកំពង់ចាម ១០ទល់នឹង០។ សរុបទាំងពីរជើង ភ្នំពេញក្រោន ឈ្នះកំពង់ចាម ២៤ទល់នឹង០ ហើយកីឡាករ វ៉ា ខ្វិនទីន រកបាន១១គ្រាប់ទាំងពីរជើង។

ព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ពាន៤ដង ក៏បានឡើងទៅវគ្គ៨ក្រុមចុងក្រោយដែរ ក្រោយឈ្នះត្បូងឃ្មុំ ៣ទល់នឹង១ជើងទី២វគ្គ១៦ក្រុមចុងក្រោយ។ សរុបទាំងពីរជើង ព្រះខ័នរាជឈ្នះ៧ទល់នឹង១៕

អត្ថបទដែលជាប់ទាក់ទង