​ឯកឧត្តម​ តូច​ ប៉ូ​លី​វ៉ា​៖​ «​ការ​ប្រណាំង​កង់​គ្មាន​ព្រំដែន​»​ នៃ​វិទ្យុផ្សាយសម្លេង​ប្រជាជន​ទីក្រុង​ហូ​ជី​មិ​ញ​ កីឡាករ​មក​ពី​៤​ប្រទេស​ ចេញពី​វៀតណាម​ ឆ្លងកាត់​កម្ពុជា​ ឆ្ពោះទៅ​ឡាវ​

(​ស្វាយ​រៀង​)៖​ ឯកឧត្តម​ តូច​ ប៉ូ​លី​វ៉ា​៖​ ការ​ប្រណាំង​កង់​គ្មាន​ព្រំដែន​មក​ពី​៤​ប្រទេស​ ត្រៀម​ចេញដំណើរ​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ ឆ្លងកាត់​ខេត្តស្វាយរៀង​ ភ្នំពេញ​ កំពង់ចាម​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ចូល​ទៅ​កាន់​ប្រទេស​ឡាវ​។​

​នា​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្តស្វាយរៀង​ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​ផែនការ​រៀបចំ​កម្មវិធី​ប្រណាំង​កង់​អន្តរជាតិ​ឈ្មោះ​ថា​ «​ការ​ប្រណាំង​កង់​គ្មាន​ព្រំដែន​»​ របស់​ស្ថានីយវិទ្យុផ្សាយសម្លេង​ប្រជាជន​ទីក្រុង​ហូ​ជី​មិ​ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ឆ្លងកាត់​៤​ប្រទេស​ វៀតណាម​ កម្ពុជា​ ថៃ​ និង​ឡាវ​ ជាមួយ​ប្រតិភូ​ក្រុមការងារ​ស្ថានីយ៍​វិទ្យុ​សម្លេង​ប្រជាជន​ទីក្រុង​ហូ​ជី​មិ​ញ​។​

«​ការ​ប្រណាំង​កង់​គ្មាន​ព្រំដែន​»​ ដឹកនាំ​ដោយ​ លោកស្រី​យឿ​ង​ ហ្វី​ញ​គី​ម​ងឹ​ន​ នាយករង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ លោកស្រី​ង្វៀ​ន​ ធី​ធ្វី​អា​ញ់​ បុគ្គលិក​គណនេយ្យ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ និង​លោក​ង្វៀ​ន​ គួ​ក​ទៀន​ អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​សម្ព័ន្ធ​កីឡាក់​ ម៉ូតូ​វៀតណាម​។​

​សូម​ជម្រាប​ជូន​ថា​ កម្មវិធី​ប្រណាំង​កង់​នេះ​មាន​រយៈពេល​១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៩​ ដល់​ថ្ងៃ​ទី​០៣​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ ដែល​មាន​កីឡាករ​ចូលរួម​មក​ពី​០៤​ប្រទេស​ មាន​វៀតណាម​ កម្ពុជា​ ឡាវ​ ថៃ​ ចេញដំណើរ​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ ឆ្លងកាត់​ខេត្តស្វាយរៀង​ ភ្នំពេញ​ កំពង់ចាម​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ ចូល​ទៅ​ប្រទេស​ឡាវ​ ៕​ (SN-PK)

អត្ថបទដែលជាប់ទាក់ទង