រថភ្លើងបុកគ្នាសម្លាប់​មនុស្ស​១០នាក់​និងជាច្រើននាក់​រងរបួសនៅប្រទេសប៉ាគីស្ថាន​

(ប៉ាគីស្ថាន​)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោចណាស់១០នាក់បានបាត់បង់ជីវិត និង៦០នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍រថភ្លើង២គ្រឿងបុកគ្នានៅក្បែរទីក្រុង​ Sadiqabad ប្រទេសប៉ាគីស្ថាន។

ហេតុការណ៍នោះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងដែលធ្វើដំណើរឆ្ពោះទៅទីក្រុង​ Quetta ភាគខាងលិចប្រទេសប៉ាគីស្ថានបានបុកនឹងរថភ្លើងដឹកទំនិញមួយគ្រឿងទៀតដែលឈប់ស្ងៀមនៅស្ថានីយក្នុងទីក្រុង​​ Sadiqabad ខេត្ត​ Punjab។

​នៅតាមមន្ទីរពេទ្យក្នុងទីក្រុង​ Sadiqabad និងទីក្រុង​ Rahim Yar Khan ត្រូវបានប្រកាសដាក់ក្នុងគ្រាអាសន្ន ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅទីនោះភ្លាមៗ៕ (មាលីកា)​

អត្ថបទដែលជាប់ទាក់ទង