​កូរ៉េខាងជើងជួបប្រទះគ្រោះរាំងស្ងួតអាចនឹងបង្កការខូចខាតដំណាំជាខ្លាំង

​ព្យុងយ៉ាង៖ ​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង កំពុងតែជួបប្រទះគ្រោះរាំងស្ងួត ហើយការប្រមូលផល ដំណាំប្រចាំឆ្នាំ អាចនឹងរងផលប៉ះពាល់ធ្ងន់។

​KCNA បានរាយការណ៍​ថា ផ្នែកភាគច្រើន នៃតំបន់ឆ្នេរភាគខាងលិច និងកោះនៅភាគកណ្ដាល កំពុងជួបប្រទះឆ្លង កាត់នឹងសីតុណ្ហភាពខ្ពស់ ហើយថា តំបន់ដែលរងការប៉ះពាល់ខ្លាំងភាគច្រើននោះ រួមមានទាំងខេត្ត South Hwanghae ដែលគេស្គាល់ថាជា«ជម្រុកស្រូវប្រចាំប្រទេស»។

​​ឧតុនិយម​កូរ៉េខាងជើងព្យាករ​ណ៍ថា ភ្លៀងធ្លាក់ក្នុងខែឧសភា គឺមានចំនួន៣៧%ទៅ៤៦,៣%ជាមធ្យម ហើយលក្ខខណ្ឌអាកាសធាតុ កំពុងតែធ្វើឲ្យមានក្តីព្រួយ បារម្ភកើនឡើង អំពីកង្វះខាតចំណីអាហារទូទាំងប្រទេស៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង