ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីភ្នាក់ងារថាមពលអាតូមិក៖​ ការដាក់ទណ្ឌកម្មរបស់អាមេរិកគឺជាអំពើភេរវកម្មផ្នែកសេដ្ឋកិច្ច​

(បរទេស)៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កាលពីថ្ងៃពុធបានរិះគន់ការទណ្ឌកម្មរបស់អាមេរិកដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នោះ​ថាជា «អំពើភេរវកម្មសេដ្ឋកិច្ច»។

លោក Gharib Abadi បានសង្កត់ធ្ងន់ថា«កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺក្នុងគោលបំណងសន្តិភាពប៉ុណ្ណោះ»។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់រូបនេះមិនបានបញ្ជាក់ពីវិធានការណាមួយដែលអ៊ីរ៉ង់នឹងធ្វើនៅពេលដែលឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក​នោះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិតបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជំរុញឲ្យមានការបង្កើនសម្ពាធទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់រួមទាំងឧស្សាហកម្មប្រេងបានធ្វើឲ្យប្រទេសនេះធ្លាក់ក្នុង​វិបត្តិសេដ្ឋកិច្ច​កាន់តែធ្ងន់​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង