សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១២​កក្កដា​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:៣០​នាទី គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម​៖

១- សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្តីពី បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩-២០២៥​។​
២- សេចក្តីព្រាងច្បាប់ ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់​។​
៣- សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​
៤- គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម ៤​គម្រោង​អានុភាព​សរុប ១៤០​មេ​ហ្គា​វ៉ា​ត់​។​
៥- បញ្ហា​ផ្សេងៗ​

អត្ថបទដែលជាប់ទាក់ទង