​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ ​បិទ​វគ្គ​បំប៉នជំនាញ​បង្ក្រាប​ និង​បង្ការ​ ទប់ស្កាត់​ កុប្បកម្ម​ កូដកម្ម​ និង​ប្រឆាំង​បាតុកម្ម

​​(ព្រះ​វិហារ​)៖​ នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ បាន​រៀបចំ​កម្ម​ពិធី​បិទ​វគ្គ​បំប៉នជំនាញ​បង្ក្រាប​ និង​បង្ការ​ ទប់ស្កាត់​ កុប្បកម្ម​ កូដកម្ម​ និង​ប្រឆាំង​បាតុកម្ម​ ក្រោម​អធិបតីភាព​លោកឧត្តមសេនីយ៍ត្រី​ រឿង​ រើ​ន​ ស្នងការ​រង​នគរបាល​ខេត្ត​ ព្រះ​វិហារ​។​

​លោក ​លឹ​ម​ ម៉ៅ​ អភិបាល​រង​ស្រុក​ត្បែងមានជ័យ​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​កិច្ច​ប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ជាតិ​ ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​ការ​រក្សា​សន្តិសុខ​ សុវត្ថិភាព​ជូន​សាធារណៈជន​ និង​សង្គម​ជាតិ។

​លោក​ឧត្តមសេនីយ៍ស្នងការ​រង​ បាន​មាន​ប្រសាសន៍​ទៀតថា «ដ្បិត​តែ​ប្រទេសយើងមាន​សន្តិភាព​ពេញលេញ​យ៉ាងណា​ក៏​ដោយ​ តែ​យើង​ជា​កងកម្លាំង​ត្រូវ​តែបន្ត​ការ​ហ្វឹកហាត់​ ជា​ប្រចាំ​ដើម្បី​ពង្រឹងសមត្ថភាព​ ជាពិសេស​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ និង​ម៉ឺងម៉ាត់​បំផុត​នូវ​វិន័យ​របស់​នគរបាលជាតិ»។

​លោកបានក្រើនរំឭកថា កងកម្លាំង​ទាំងអស់​ ត្រូវ​ចៀសឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ក្នុង​ន័យ​នេះ​ផង​ដែរ​ គឺ​ដើម្បី​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ​ កិត្តិយស​ គុណធម៌​ សីលធម៌​ វិជ្ជាជីវៈ​បម្រើ​ការងារ​ លើកកម្ពស់​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ដើម្បីរក្សា​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ៕ (SN-សួន ពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង