មនុស្សជាង២២ម៉ឺននាក់រងផលប៉ះពាល់ដោយសារ​ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសចិន

(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃចន្ទ ថា មានភ្លៀងធ្លាក់យ៉ាងខ្លាំង​នៅភាគខាងត្បូង ប្រទេសចិន បណ្តាលឲ្យមានទឹកជំនន់ រំខានដល់ចរាចរណ៍ និងធ្វើឲ្យខូចខាតផ្ទះសម្បែងនៅក្នុងតំបន់នោះ។

​CCTV បានឲ្យដឹងថា ​មានមនុស្សចំនួន ២២៨.០០០នាក់ បានទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់​ ហើយប្រជាពលរដ្ឋចំនួន ៦.៣៥១នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិចាប់តាំងពីថ្ងៃពុធមក។ រីឯដំណាំកសិកម្មសរុបចំនួន១៤.៩០០ហិកតា ត្រូវបានរងផលប៉ះពាល់ ហើយផ្ទៃដីទំហំ៩០០ហិកតា ត្រូវទឹកជន់លិច៕ (មាលីកា)

 
 
អត្ថបទដែលជាប់ទាក់ទង