ទីប្រឹក្សាសន្តិសុខជាតិ៖ អាមេរិកនឹងបន្តបង្កើនសម្ពាធរហូតទាល់តែអ៊ីរ៉ង់បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបន្តបង្កើនសម្ពាធរហូតទាល់តែអ៊ីរ៉ង់បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងបញ្ឈប់សកម្មភាពហិង្សានៅមជ្ឈិមបូព៌ា។

​លោក Bolton បានថ្លែងនៅក្នុងសុន្ទរកថាមួយថា «យើងនឹងបន្តបង្កើនសម្ពាធលើរបបអ៊ីរ៉ង់រហូតទាល់តែប្រទេសអ៊ិស្លាមមួយនេះបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរហើយបញ្ចប់សកម្មភាពអំពើហិង្សានៅទូទាំងមជ្ឈិមបូព៌ារួមទាំងការដឹកនាំនិងគាំទ្រភេរវកម្មនៅជុំវិញពិភពលោក»។ ​

សូមបញ្ជាក់ថាអ៊ីរ៉ង់បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ហើយបានគំរាមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលុះត្រាតែប្រទេសហត្ថលេខីព្រមដកទណ្ឌកម្មនិងបន្ធូរបន្ថយការរឹតបន្ដឹងសេដ្ឋកិច្ច​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង